កម្ពុជាទទួលបានសន្ទស្សន៍នីយភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល

  ដោយៈ ចែងចាំង

       ភ្នំពេញៈ កម្ពុជាបានសន្ទស្សន៍ភាពចាស់ទុំ នៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើងពីកម្រិត C កាលពីឆ្នាំ ២០២០ មកកម្រិត B នៅចុងឆ្នាំ ២០២២ នេះ។

យោងតាមព៌តមានដែលបានបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងកាលពីសប្តាហ៍កន្លងមកថា ថ្មីៗនេះធនាគារពិភពលោក បានបង្ហាញរបាយការណ៍ស្តីពី សន្ទស្សន៍ភាពចា​ស់ទុំ នៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ ២០២២ សម្រាប់ធ្វើការវាស់វែង លើការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងរដ្ឋាភិបាល នៅតាមបណ្តាប្រទេសនិមួយៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ GTMI គឺជាបន្សំនៃអនុសន្ទស្សន៍ ៤ដូចជា ទី១ សន្ទស្សន៍នៃប្រព័ន្ធស្នូលរបស់រដ្ឋាភិបាល (Core Government Systems Index – CGSI) ទី២ សន្ទស្សន៍ការផ្តល់សេវាសាធារណៈ (Public Service Delivery Index – PSDI) ទី៣ សន្ទស្សន៍ការចូលរួមរបស់ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និងទី៤ សន្ទស្សន៍បច្ចេកវិទ្យារដ្ឋាភិបាលជំរុញ (GovTech Enablers Index – GTEI) នៅក្នុងតំបន់ ប្រទេសដែលទទួលបានកម្រិតA រួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ កម្រិតB រួមមាន ប្រទេសកម្ពុជា វៀតណាម ប៊្រុយណេ និងហ្វីលីពិន។កម្រិត C រួមមាន ប្រទេសឡាវ និងមីយ៉ាន់ម៉ាទទួលបានកម្រិតD៕

LEAVE A REPLY

Please enter your comment!
Please enter your name here