រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនជំរុញឱ្យសភាអនុម័តវិធានការសាច់ប្រាក់បន្ថែមឱ្យបានឆាប់ដើម្បីឆ្លើយតបនឹងវិបត្តិ

ដោយ: លាងហួរ

តូក្យូ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្តេជ្ញាដឹកនាំគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធក្នុងលក្ខណៈទទួលខុសត្រូវ ខណៈលោកបានជំរុញឱ្យសមាជិកសភាអនុម័ត កញ្ចប់ថវិកាបន្ថែមទី២ ក្នុងទំហំទឹកប្រាក់ចំនួន២០៧ពាន់លានដុល្លារ ដែលភាគច្រើនគាំទ្រដោយការចេញបំណុលថ្មី។

គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តី លោកFumio Kishida បានចងក្រងផែនការចំណាយ ក្នុងទំហំទឹកប្រាក់ចំនួន២៩ពាន់ពាន់លានយ៉េន(២០៧,៣៧ពាន់លានដុល្លារ) ដែលគាំទ្រដោយបំណុលថ្មីប្រហែល២៣ពាន់ពាន់លានយ៉េន ដើម្បីទប់ទល់ហានិភ័យសេដ្ឋកិច្ចពិភពលោក និងការកើនឡើងតម្លៃទំនិញ ដែលបណ្តាលមកពីរូបិយប័ណ្ណចុះថោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតិផរណាអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤០ឆ្នាំ ដែលជំរុញដោយតម្លៃអាហារ ថាម​ពលនិងបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោក Suzuki បាន​ថ្លែងប្រាប់​សភា​ជាន់​ទាប​ ខណៈ​ដែល​លោកបាន​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​លើ​វិធានការ​នេះ​ថា ​បរិយាកាស​ជុំវិញ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

លោក​បាន​បន្ត​ថា​ “យើងក៏​មាន​ការ​ព្រួយ​បារម្ភ​ អំពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​ហើយយើង​ត្រូវតែ​ជម្នះ​វិបត្តិ​នេះ”​។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះជាលើកដំបូង ក្នុងខែកក្កដាដល់ខែកញ្ញា ដោយសារការនាំចូលយ៉ាងច្រើន បានទប់ស្កាត់តម្រូវការខាងក្រៅ និងតម្លៃរស់នៅខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here