ក្រុមឈ្មួញអឺរ៉ុបសម្រុកទិញប្រេងម៉ាស៊ូតរបស់រុស្ស៊ីដាក់ក្នុងស្តុករបស់ខ្លួន ខណៈបម្រាមនឹងចាប់ផ្តើមក្នុងខែកុម្ភៈ

ដោយ: លាងហួរ

ទីក្រុងឡុងដ៍: ក្រុមឈ្មួញអឺរ៉ុប កំពុងប្រញាប់ប្រញាល់បំពេញស្តុកទុកប្រេងម៉ាស៊ូតរបស់រុស្ស៊ី មុនពេលការហាមប្រាមរបស់សហភាពអឺរ៉ុប ចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ខណៈប្រភពជម្រើសផ្សេងទៀតនៅមានកម្រិតនៅឡើយ។

សហភាពអឺរ៉ុប នឹងហាមប្រាមការនាំចូលផលិតផលប្រេងពីរុស្ស៊ី ដែលខ្លួនពឹងផ្អែកខ្លាំង លើប្រេងម៉ាស៊ូតត្រឹមថ្ងៃទី ០៥ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Pamela Munger អ្នកវិភាគផ្នែកទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនវិភាគផ្នែកថាមពលVortex បានមានប្រសាសន៍ថា ការផ្ទុកប្រេងម៉ាស៊ូតរបស់រុស្ស៊ីក្នុងស្តុក Amsterdam-Rotterdam-Antwerp (ARA) បានកើនឡើងដល់២១៥.០០០បារ៉ែល ក្នុងមួយថ្ងៃពីថ្ងៃទី០១ ខែវិច្ឆិកាដល់ថ្ងៃទី១២ខែវិច្ឆិកា។

យោងតាមទិន្នន័យ Refinitiv បានបង្ហាញថា ប្រេងម៉ាស៊ូតរបស់ប្រទេសរុស្ស៊ី បានបង្កើតបាន៤៤ភាគរយ នៃការនាំចូលឥន្ធនៈសរុបរបស់អឺរ៉ុបនៅក្នុងខែវិច្ឆិកា ធៀបនឹង៣៩ភាគរយនៅក្នុងខែតុលា។

ទោះបីជាការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈរុស្ស៊ី បានធ្លាក់ចុះពីជាង៥០ភាគរយមុនពេលទីក្រុងមូស្គូ បើកការវាយលុកមកលើអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ី នៅតែជាអ្នកផ្គត់ផ្គង់ប្រេងម៉ាស៊ូតដ៏ធំបំផុត របស់ទ្វីបមួយនេះដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here