បញ្ហាសេសសល់ពីការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ត្រូវបាន បើកកិច្ចប្រជុំសម្រេច

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងក្រុមហ៊ុនកូរ៉េ ដែលកំពុងសាងសង់ផ្លូវជាតិលេខ២ និងផ្លួវជាតិលេខ២២ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាព គម្រោងធ្វើឱ្យប្រសើរឡើងវិញ និងដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ សំដៅបញ្ចប់ការសាងសង់នាពេលខាងមុខ ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីសមាជិក នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការសាងសង់គម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលនៅសេសសល់ក្នុងគម្រោង ក្នុងទិសដៅពន្លឿនការអនុវត្តការងារសាងសង់ ឱ្យបានសម្រេចរួចរាល់ តាមផែនការដែលបានគ្រោ​ងទុក។

លោកតូច ចាន់កុសល បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) រួមជាមួយនឹងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សហការចុះទៅពិនិត្យបញ្ហាប្រឈមនៅទីតាំងការដ្ឋានផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស។

ដោយឡែកចំពោះក្រុមហ៊ុនសាងសង់ ត្រូវធ្វើយ៉ាងណាអនុវត្តការងាររបស់ខ្លួនទៅតាមផែនការ ដែលបានគ្រោងទុក ដើម្បីជៀសវាងនូវការពន្យារពេលសាងសង់គម្រោងផ្លូវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here