ការសិក្សាៈ កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញជំរុញកំណើនទេសចរមកកាន់តំបន់អាស៊ានអាស៊ានដល់១៥២លាននាក់

ដោយៈសុផារី

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ JP Morgan Asia Airlines and Airports បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២នេះ ការធ្វើដំណើរនៅក្នុងតំបន់នឹងកើនឡើង២ភាគ៣ នៃអត្រាមុខពេលមានជំងឺកូវីដ១៩។

របាយការណ៍នៃក្រុមហ៊ុនសញ្ជាតិអាមេរិក ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានបង្ហាញថា វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ មើលទៅមានសុខភាពល្អ។

តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ តំបន់អាស៊ីអាគ្នេយ៍ទាក់ទាញទេសចរបាន១៥២លាននាក់ត្រឹមឆ្នាំ២០២៥ និង១៨៧លាននាក់ត្រឹមឆ្នាំ២០៣០។ តួលេខនេះស្របនឹងការព្យាករណ៍ នៅមុនពេលប្រឈមនឹងជំងឺ ដែលរំពឹងថានឹងមានភ្ញៀវបរទេស ចំនួន១២៣លាននាក់ជារៀងរាល់ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេហទំព័រទេសចរណ៍ Klook ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានឃើញការកើនឡើង៣០០% នៃប្រាក់ចំណូលប្រចាំត្រីមាស ជាមួយនឹងការស្វែងរកនៅលើវេសាយ កើនឡើង១៤០% ធៀបនឹងឆ្នាំមុន។

របាយការណ៍នេះអះអាងថា ប្រទេសថៃ គឺជាទីផ្សារដ៏រឹងមាំជាងគេ នៅក្នុងតំបន់អាស៊ាន ដោយរំពឹងនឹងសម្រេចបានគោលដៅ នៃការមកដល់របស់ទេសចរបរទេសចំនួន១០លាននាក់ នៅឆ្នាំ២០២២ ហើយគិតត្រឹមដំណាច់ខែតុលាឆ្នាំនេះ ប្រទេសនេះ ទទួលបានទេសចរចំនួន៧,៥៦លាននាក់រួចរាល់ហើយ។

ទីផ្សារសំខាន់មួយទៀតនោះគឺ សកម្មភាពជើងហោះហើរអន្តរជាតិរបស់ប្រទេសចិន បានកំពុងត្រលប់ទៅមានស្ថិរភាពឡើងវិញ ដោយបានកើនឡើងទ្វេដង ចាប់តាំងពីខែមិថុនា។ ជើងហោះហើរជាសាកលរបស់ខ្លួននឹងកើនឡើង១០៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ខណៈចំនួនជើងហោះហើរក្នុងស្រុកទំនងជានឹងរក្សាស្ថិរភាព ក្នុងរយៈពេលប្រាំមួយខែខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here