NBC និងCBCរៀបចំសន្និសីទលើការចែករំលែកព៌តមានឥណទាន ថ្នាក់តំបន់

ដោយៈ ចែងចាំង

       ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) (CBC) បានរៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្ដីអំពី ​ការ​ចែករំលែក​ព័ត៌​មាន​​ឥណទាន នៅ​ថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងមកនេះ។

សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបាន​ថ្នាក់ដឹកនាំ និង​តំណាង​ជាន់​ខ្ពស់ជាង១៥០​នាក់ មកពី​ធនាគារកណ្តាល ក្រសួង ក្រុមហ៊ុន​ឥណទាន គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) ជាច្រើនរូប មកពី​ជាង២០ប្រទេស​។

សន្និសីទ​នេះ​ផ្តល់ជូន​នូវ​វេទិកាសាធារណៈ និង​ឯកជន​កម្រិត​អាស៊ី ដើម្បីឱ្យ​ស្ថាប័ន​ក្នុង​តំបន់ ឈាន​ឆ្ពោះទៅរក​ប្រព័ន្ធ​រាយការណ៍​ឥណទាន ​ឆ្លង​ព្រំដែន និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុង​យុគសម័យ នៃ​ឌីជីថល​នីយកម្ម​យ៉ាង​ឆាប់រហ័ស​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាម​ជា​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ទេសាភិបាលរង បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា ​ប្រព័ន្ធ​ចែករំលែក​ឥណទាន ជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ ដែល​អាចអោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ អាច​វិភាគ​ហានិភ័យ ​និង​ជំរុញ​បរិ​យាប​ន្ន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​ជំរុញ​អោយ​ទីផ្សារ​ឥណទាន​ ដំណើរការ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ថ្លៃដើម​ទាប​។

ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើ​បច្ចុប្បន្ន​កម្ម​លើ​ប្រកាស​ស្ដីពី​ ការចែករំលែក​ព័ត៌មាន​ឥណទាន ​ឆ្លង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​ សម្រាប់​ធុរជន​ដែលមាន​អាជីវកម្ម​នៅ​បរទេស​ អាចមាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បរទេស​។

ជាមួយនឹង​កំណើន​យ៉ាង​ឆាប់រហ័ស ​នៃ​និន្នាការ​សំខាន់ៗ​ដែល​ឈានទៅរក​ការចែករំលែក​ព័ត៌មាន ​ឥណទាន​ឆ្លង​ប្រទេស ភាព​បើកចំហ​នៃ​ពាណិ​ជ្ជកម្ម​អន្តរជាតិ និង​វិនិយោគ​ទ​ន ភាព​ច្នៃប្រឌិត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល និង​បទ​ប្បញ្ញត្តិ​លើស​ហិ​គ្រិន​ភាព។

លោកជំទាវ​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) បាន​បន្ថែមថា ភូមិសាស្ត្រ​នយោបាយ​ក៏បាន​ដើរតួ​យ៉ាងសំខាន់ ​ក្នុងការ​ជំរុញ​លើ​ការចែករំលែក​ព័ត៌​មាន​ឥណទាន​។

លោកជំទាវ​​បន្ថែមថា ការចែករំលែក​ព័ត៌មាន​ឥណទាន ​ឆ្លង​ប្រទេស​នឹង​អាច​សម្រេចបាន​ ដោយមាន​ការសហការ​ចូល​រួម​ពិគ្រោះ​យោបល់ ​ក្នុងន័យ​ស្ថាបនា​សម្រាប់ ​និង​មាន​ភាពជាក់លាក់​ខ្ពស់​ ទាំង​នៅក្នុង​ប្រទេស​ក៏ដូចជា​នៅក្រៅ​ប្រទេស​។ ដូចនេះ​ការបង្កើតឡើង​អោ​យមាននៅ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ នៃ​គណៈកម្មាធិការ​អន្តរជាតិ ​នៃ​របាយការណ៍​ឥណទាន (ICCR) នឹង​ដើរតួ​យ៉ាងសំខាន់ ​សម្រាប់​បង្កើតអោយមាន​កិច្ចសហការ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដ៏​ទៃ​ក្នុង​តំបន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here