រដ្ឋាភិបាលបង្កើនការវិនិយោគលើធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយចំណាយទុនជាង២៦លានដុល្លារដើម្បីសាងសង់សាលាវិជ្ជាជីវៈ

ដោយៈ លក្ខិណា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង ដោយមួយទីតាំងនៅរាជធានីភ្នំពេញ និង១ទីតាំងទៀតនៅខេត្តព្រះសីហនុ។

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ គ្រោងនឹងចំណាយថវិកាចំនួន២៦,៥លានដុល្លារអាមេរិក ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៨ វិច្ឆិកា២០២២នេះឱ្យដឹងថា ក្នុងចំណោមថវិកាប្រមាណ២៦,៥លានដុល្លារអាមេរិកខាងលើ បានមកពីថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤,៥លានដុល្លារអាមេរិក និងជាហិរញ្ញប្បទានឥណទាន ដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFD  ចំនួន១១លានអឺរ៉ូឬប្រមា​ណ​១២លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសា​សន៍ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលនៅរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានសាងសង់ មុនសាលានៅខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបន្តថា “ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងគុណភាពសេវាទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា កម្ពុជាត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យខ្លាំង មានជំនាញច្បាស់លាស់ និងមានក្រមសីលធម៌សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តិរជាតិ”។

លោកបន្តថា រាជរដ្ឋាភិបាលក៏បាន និងកំពុងខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងវូបវ័ន្ត និងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំ​នាញនិងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើសម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here