នាយករដ្ឋមន្រ្តីថៃៈ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងដើរឆ្ពោះទៅមុខជាថ្មី

ដោយ: លាងហួរ

បាងកក: នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា បានមានប្រសា​សន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) គឺជាសញ្ញាវិជ្ជ​មានដែលបង្ហាញថា តំបន់នេះកំពុងឆ្ពោះទៅមុខសារជាថ្មីម្តងទៀត។

លោកបានថ្លែងអំណរគុណ ចំពោះវិស័យឯកជន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រគំរូសេដ្ឋកិច្ច Bio-Circular-Green ដែលប្រ​ទេសថៃបានយកធ្វើជារបៀបវារៈថ្នាក់ជាតិ និងយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រាយុទ្ធបានមានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់គ្រប់វិស័យ ជាពិសេសភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន គឺជាគន្លឹះក្នុងការកសាងអនាគត ប្រកបដោយចីរភាព និងរួមគ្នា”។

លោកបានពន្យល់ថា ប្រទេសថៃកំពុងធ្វើការ លើការអភិវឌ្ឍន៍ប្រកប​ដោយចីរភាព ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកែលម្អបទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ និងការទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថលថ្មី។

ប្រទេសថៃនឹងសហការជាមួយភ្នាក់ងារឯកជន ដើម្បីធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

នាយករដ្ឋមន្ត្រីថៃរូបនេះ បានជំរុញឱ្យក្រុមថ្នាក់ដឹកនាំអនុម័តគំនិតផ្តួចផ្តើម Bangkok Goals ដែលនឹងអនុញ្ញាតឱ្យ Apec ជំរុញគោលដៅរបស់ខ្លួនក្នុងការជំរុញពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព គ្មានកាកសំណល់ និងកំណើនប្រកបដោយបរិយាប័ន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here