ប្រទេសអ៊ុយក្រែនជំរុញឱ្យ G20 អនុម័តលើផែនការរបស់ខ្លួនក្នុងការស្តារសន្តិភាពឡើងវិញ

ដោយ: លាងហួរ

អន្តរជាតិ: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជំរុញឱ្យថ្នាក់មេដឹកនាំពិភពលោកគាំទ្រដល់ផែនការបញ្ចប់សង្រ្គាម នៅក្នុងប្រទេសរបស់លោក ដោយបានថ្លែងថា ឥឡូវនេះគឺជាពេលវេលា ដើម្បីជំរុញឱ្យមានសន្តិភាព បន្ទាប់ពីការបរាជ័យរបស់រុស្ស៊ីនៅក្នុងទីក្រុង Kherson ភាគខាងត្បូង។

ជាមួយគ្នានោះ លោកបានមានប្រសាសន៍ថា អ៊ុយក្រែននឹងមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រមូលផ្តុំឡើងវិញ បន្ទាប់ពីការដកខ្លួនចេញពីទីក្រុង Kherson ហើយនឹងមានការប្រយុទ្ធគ្នាបន្ថែមទៀតរហូតដល់អ៊ុយក្រែនដណ្តើមបានមកវិញ នូវការគ្រប់គ្រងលើទឹកដី ដែលត្រូវរុស្ស៊ីកាន់កាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zelenskiy បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន គឺជាការផ្តោតសំខាន់នៃការពិភាក្សា ក្នុងចំណោមក្រុមមេដឹកនាំ នៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថាឥឡូវនេះគឺជាពេលវេលាដែលសង្រ្គាមបំផ្លិចបំផ្លាញរបស់រុស្ស៊ីត្រូវតែ និងអាចបញ្ឈប់បាន។ ឥឡូវនេះ ជាពេលវេលា ដើម្បីបញ្ឈប់សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ក្រោមផែនការ ដែលលោកបានស្នើ “ដោយយុត្តិធម៌ និងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអំពាវនាវ ឱ្យមានការស្ដារឡើងវិញនូវ សុវត្ថិភាពវិទ្យុសកម្មទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizzhzhia ហើយលោកបានស្នើឱ្យបេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានបញ្ជូនទៅកាន់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនទាំងអស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here