សមាគមក្លឹមទេសចរណ៍ខេត្តសៀមរាបបានទទួលសិទ្ឋបណ្តុះបណ្តាលបដិសណ្ឋារកិច្ចពីក្រសួង

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) ដែលទទួលបានការអនុញ្ញាត ពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ដើម្បីប្រើប្រាស់ជាផ្លូវការនូវកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដើម្បីបណ្តុះបណ្តាលអ្នកជំនាញថ្មីនៅខេត្តសៀមរាប។

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) គ្រោងនឹងជ្រើសរើសយុវជន យុវនារីថ្មីចំនួន៣០០នាក់ មកពីក្រុមគ្រួសារទីទាល់ក្រ និងចំណាកស្រុក ដើម្បីចូលសិក្សាបដិសណ្ឋារកិច្ច លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និង ភេសជ្ជ: ជំនាញក្រឡុកស្រា និងជំនាញគេហកិច្ច ដែកម្មវិធីនឹងចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ រហូត ខែសីហា ឆ្នាំ២០២៣។

យុវជន យុវនារី មកពីបណ្តាស្រុកចំនួនប្រាំរួមមាន ស្រុកជីក្រែង ស្រុកក្រឡាញ់ ស្រុកបាគង ស្រុកអង្គរជុំ និងស្រុកវារិន នៃខេត្តសៀមរាប នឹងទទួលបានឱកាសិក្សាជំនាញបដិសណ្ឋារកិច្ច ហូកាពេញម៉ោង រយៈពេល ៦ខែ ដោយសិក្សាទាំងទឹស្ត្រី ការអនុវត្ត និងចុះហ្វឹកហាត់ផ្ទាល់តាមមូលដ្ឋានអាជីវកម្មនានាក្នុងខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាកាមគ្រប់រូបទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១៥០ដុល្លា ក្នុង១ខែ អាហារសម្រន់ពីរ សម្ភារៈសិក្សា ឯកសណ្ឋាន ការប្រឹក្សាការងារ និងជួយស្វែងរកការងារបន្ទាប់ពីបញ្ចប់វគ្គសិក្សា។

ការចូលរួមរបស់សមាគមក្លឹបទេសចរណ៍ ខេត្តសៀមរាប (S.T.C) នឹងក្លាយជាផ្នែកមួយ ក្នុងការលើកកម្ពស់ជីវភាព ពង្រឹងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងជួយកាត់បន្ថយក្នុងការធ្វើចំណាកស្រុក តាមរយៈការចាប់យកអាជីពបដិសណ្ឋារកិច្ច ដែលទទួលបានប្រាក់បៀរវត្តន៍សមរម្យ និងបន្តអភិវឌ្ឍន៌ជំនាញបន្ថែមរបស់ខ្លូន ដើម្បីទទួលបានឧត្តមភាពការងារក្នុងពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here