ទំហំនៃការវិនិយោគទ្រព្យសកម្មរបស់ចិនហក់ឡើងជិត៦ភាគរយ ក្នុងរយៈពេល១០ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកាថា ទំហំនៃការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិន បានកើនឡើង៥,៨ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។

នៅក្នុងនោះទំហំនៃការវិនិយោគ នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។

ទំហំនៃការវិនិយោគទ្រព្យសកម្មថេរ ចាប់ពីខែមករា ដល់ខែតុលាមានចំនួនសរុប៤៧,១៥ពាន់ពាន់លានយ័ន (ប្រហែល៦,៧ពាន់ពាន់លានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើន​នេះ ​បាន​ធ្លាក់​ចុះ​ពី​ការ​កើន​ឡើង៥,៩ភាគរយ ​ដែល​បាន​ប្រកា ស​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ។ នៅក្នុងខែតុលា ការវិនិយោគបានកើនឡើង០,១២ភាគរយធៀបនឹងខែកញ្ញា។

ក្នុងអំឡុងខែមករាដល់ខែតុលា ទំហំនៃការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង១,៦ភាគរយ ធៀបនឹងឆ្នាំមុនដល់២៥,៨៤ពាន់ពាន់លានយ័ន។

ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៨,៧ភាគរយ និង៩,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។  ចំណែកការវិនិ យោគលើការអភិវឌ្ឍន៍អចលនទ្រព្យ បានធ្លាក់ចុះ៨,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យរបស់ NBS បានបង្ហាញថា វិស័យផលិតកម្ម និងសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង២៣,៦ភាគរយ និង១៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា។

ប្រទេសចិនបានដាក់ចេញនូវវិធានការគាំទ្រ ការវិនិយោគជាបន្តបន្ទា ប់ក្នុងឆ្នាំ២០២២នេះ។ ជាឧទាហរណ៍ រដ្ឋបាលក្នុងតំបន់ទូទាំងប្រទេសបានពន្លឿនការប្រើប្រាស់មូលបត្របំណុល ដើម្បីជំរុញដល់ការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here