រដ្ឋាភិបាលស្រីលង្កាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចថ្មីដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ

ដោយ:​ លាងហួរ

ក្រុងកូឡុំបូ: លោកប្រធានាធិបតី Ranil Wickremesinghe បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា រដ្ឋាភិបាលស្រីលង្កាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយ នៅក្នុងខេត្តភាគខាងលិច និងខាងជើងរបស់ប្រទេស និងក្នុងសង្កាត់ Hambantota និង Trincomalee ដើម្បីទាក់ទាញការវិនិយោគពីបរទេស។

លោក Wickremesinghe បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ គ្រោងសាងសង់នៅលើទំហំផ្ទៃដីច្រើនជាង១០០០ហិកតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឱ្យដឹងថា ទីភ្នាក់ងារថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការជំរុញការវិនិយោគ និងពាណិជ្ជកម្មពីខាងក្រៅ។

ប្រទេសស្រីលង្កាគ្រោងនឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសចំនួន៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ចំណែកគណៈកម្មការប្រធានាធិបតីនឹងត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃ និងផ្តល់អនុសាសន៍ស្តីពីសេវាសាធារណៈ និងពន្ធដារ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។

លោកប្រធានាធិបតីស្រីលង្កាក៏បានស្នើឱ្យបង្កើតគណៈកម្មការផលិតភាពជាតិ ដើម្បីស៊ើបអង្កេត និងសិក្សាបញ្ហាផលិតភាពដោយផ្អែកលើទិន្នន័យបរិមាណ និងគុណភាព ដោយក្រុមគណៈកម្មាការនេះនឹងផ្តល់អនុសាសន៍លើកម្មវិធីកែសម្រួលពាណិជ្ជកម្ម និងផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីគោលនយោបាយមីក្រូសេដ្ឋកិច្ចលើឧស្សាហកម្ម និងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here