ទំហំពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​សម្រចបានទឹកប្រាក់៤៤,៥ពាន់លានដុល្លារក្នុង​រយៈ​ពេល១០ខែ​ដំបូង

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានហក់ឡើងដល់៤៤,៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។

តួលេខនេះបានកើនឡើង១៤,៩ភាគរយ ពី៣៨,៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំនៃការនាំចេញសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន១៨,៧ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែតុលាក្នុងឆ្នាំនេះ ពោលគឺកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកទំហំនៃការនាំចូលសរុបឈានដល់២៥,៨ពាន់លានដុល្លារ ពោលគឺកើនឡើង១២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​ដដែលបាន​បន្ត​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា តាម​ពីក្រោយ​ដោយ​សហរដ្ឋ​អាមេរិក វៀតណាម ថៃ និង​សិង្ហបុរី។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា កំណើននេះត្រូវបានជំរុញ មកពីការចាប់ផ្តើមឡើងវិញពេញលេញ នៃសកម្មភាពសេដ្ឋកិច្ចសង្គម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការកើនឡើងនៃតម្រូវការសកល។

លោកបានថ្លែងប្រាប់សារពត៌មានចិនXinhuaថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធ​រមានកាលពីដើមឆ្នាំ២០២២នេះ បាននឹងកំពុងបន្តផ្តល់ការជំរុញដល់កំណើ​នពាណិជ្ជកម្មបរទេសរបស់យើង ក្នុងប៉ុន្មានឆ្នាំខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here