លំហូរFDIហូរចូលប្រទេសថៃមានទឹកប្រាក់ជិត៣ពាន់លានបាត ក្នុងរយៈពេល១០ខែដំបូង

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនបរទេសចំនួន៤៨០ បានបោះទុនវិនិយោគសរុបចំនួនជាង១០០ពាន់លានបាត(ប្រហែល២,៨ពាន់លានដុល្លារ)ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង៧២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនបរទេសចំនួន៤៤៦បានបណ្តាក់ទុនចំនួន៦១,៩៦ពាន់លានបាតនៅក្នុងប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតចាប់ពីខែមករាដល់ខែតុលា រដ្ឋាភិបាលថៃបានអនុម័តទុនវិនិយោគពីក្រុមហ៊ុនបរទេសចំនួន៤៨០ ក្រោមច្បាប់ពាណិជ្ជកម្មបរទេស។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Sinit Lertkrai បានមានប្រ​សាសន៍នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនទាំងនោះ បានបណ្តាក់ទុនចំនួន១០៦,៤៣ពាន់លានបាត និងបង្កើតការងារចំនួន៤.៦៣៥។

ប្រភពនៃលំហូរវិនិយោគធំជាងគេ គឺក្រុមហ៊ុនជប៉ុន ដោយនាំមកនូវទុនវិនិយោគចំនួន៣៧,៧៣ពាន់លានបាត និងបង្កើតក្រុមហ៊ុនចំនួន១២៥បន្ទាប់មក គឺប្រទេសចិនមានទឹកប្រាក់វិនិយោគ២០,៨៤ពាន់លានបាត និងប្រទេសសិង្ហបុរីមានទំហំទឹកប្រាក់១១,៦៩ពាន់លានបាត ។

លោក Sinit បានបន្តថា ការបើកទ្វារដល់ក្រុមហ៊ុនបរទេស បានជួយលើកកម្ពស់ចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យដែលទាក់ទងនឹងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល ដូចជាប្រព័​ន្ធស្តុកថាមពល សម្រាប់អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងការរុករកប្រេងនៅឈូងសមុទ្រថៃ។

លោក​បាន​បន្ថែម​ថា ​ក្រុមហ៊ុន​បរទេស​ថ្មី​ចំនួន៩៤ បាន​បង្កើត​ប្រតិបត្តិការ​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here