សម្តេចតេជោបានអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំប្រទេសG20

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើ ញចាកចេញពីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនៃបណ្តាប្រទេស ដែលមានឧស្សាហកម្មលូតលាស់ទាំង២០(G20)នៅលើពិភពលោក ដែលប្រារពធ្វើ​នៅប្រទេសឥណ្ឌូនេស៊ី។

សម្តេចបានបង្ហោះសារលើបណ្តាញ ទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី១៤ វិច្ឆិកានេះថា ពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ “ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ” ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់លោកចូកូ វីដូដូ ប្រធានា​ធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបញ្ជាក់ថា “តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20  ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ស្តីពី សន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ស្តីពី បញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញ ប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត  Covid-19”។

សម្តេចតេជោហ៊ុន សែនបានបង្ហើបឲ្យដឹងផងដែរថា “ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី ខ្ញុំនឹងជួបជាមួយបណ្ដាមេដឹកនាំមួយចំនួន នៅទីនោះផងដែរ”៕

 

សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលេីកទី ៤០និង៤១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះទទួលបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់កូនចៅយើងតជំនាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here