ធនាគារជាតិនៃកម្ពុជាដាក់ចរាចរក្រដាសប្រាក់២០០០រៀលនិង២០០រៀលគំរូថ្មីជាផ្លូវការ

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដាក់ឱ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រដាសប្រាប់តាំងពីរប្រភេទនេះមានការរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃប្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ប្រកបដោយការតែងលំអក្បាច់ចម្លាក់ជាប្រពៃណី នៅក្នុងព្រះបរមរាជវាំង។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឱ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here