ធនាគារ​កណ្តាល​អាស៊ាន​ចំនួន​៥ចុះMOUលើ​ការ​ទូទាត់​ឆ្លង​ដែន ​ក្នុង​តំបន់

ដោយ: លាងហួរ

ហ្សាការតា: ធនាគារកណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ ចំនួន៥បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការទូទាត់ឆ្លងព្រំដែនក្នុងតំបន់ នៅក្នុងព្រឹត្តិការណ៍មួយ មុនពេលកិច្ចប្រជុំកំពូលG20 នៅកោះបាលីមកដល់។

ប្រទេសទាំង៥នោះរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី។

នៅក្នុងពិធីចុះហត្ថលេខានេះ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីលោក Perry Warjiyo បានមានប្រសាសន៍ថា ការតភ្ជាប់ប្រព័ន្ធទូទាត់គ្នាក្នុងតំបន់ នឹងដំណើរការដោយប្រើលេខកូដឆ្លើយតបរហ័ស(QR)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ក៏​បាន​មានប្រសាសន៍បន្តផង​ដែរ​ថា ការ​ទូទាត់​រូបិយប័ណ្ណ​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដូច្នេះ​យើងនឹង​មិន​ចាំបាច់​បំប្លែង​ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ឡើយ។

លោក Warjiyo បានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើQR code ជាមួយប្រទេសថៃកាលពីដើមឆ្នាំ២០២២នេះ ហើយនឹងតភ្ជាប់ជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងពេលឆាប់ៗ។

កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើការតភ្ជាប់ប្រព័ន្ធទូទាត់លក់រាយ ទោះបីជាមានផែនការបង្កើនភាពជាដៃគូ ទៅជាកម្រិតលក់ដុំ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍ តាមរយៈវីដេអូនៅក្នុងពិធីនេះ ប្រធានា​ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានថ្លែងថា លោករំពឹងថាគំនិតផ្តួចផ្តើមការទូទាត់ឆ្លងព្រំដែន នឹងត្រូវបានពង្រីកដល់កម្រិតពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here