តម្លៃផ្ទះនៅទីក្រុងហុងកុងអាចប្រឈមនឹងការដាំក្បាលចុះរហូតដល់ទៅ២៥ភាគរយនៅក្នុងឆ្នាំនេះ

ដោយ: លាងហួរ

ហុងកុង: តម្លៃផ្ទះនៅទីក្រុងហុងកុង អាចប្រឈមនឹងការធ្លាក់ចុះរហូតដល់២៥ភាគរយ នៅឆ្នាំ២០២២នេះ ដោយសារការរឹតបន្តឹងជំងឺឆ្លងដ៏យូរ ការកើនឡើងអត្រាការប្រាក់ និងការធ្វើចំណាកស្រុក។

តម្លៃជាមធ្យមនៃអចលនទ្រព្យចំនួនពីរគឺ Royal Ascot នៅស្រុក Sha Tin និង Luk Yeung Sun Chuen នៅ ទីក្រុងTseun Wan បានធ្លាក់ចុះជាង២០ភាគរយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ហើយអាចនឹងបន្តធ្លាក់ចុះរហូតដល់២៥ភាគរយ នៅឆ្នាំ២០២២នេះ។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យMidland Realty។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sammy Po នាយកប្រតិបត្តិនៃផ្នែកលំនៅដ្ឋានរបស់ទីភ្នាក់​ងារMidland Realty សម្រាប់ទីក្រុងហុងកុង និងម៉ាកាវបានមានប្រសា​សន៍ថា ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ត្រូវបានគេប៉ាន់ស្មានមិនដល់ ខណៈដែលសហរដ្ឋអាមេរិកបន្តដំឡើងអត្រាការប្រាក់ និងទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ បាននាំឱ្យតម្លៃផ្ទះកំពុងប្រឈមមុខ នឹងការធ្លាក់ចុះយ៉ាងខ្លាំង។

ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ២២,៣ភាគរយ ដល់១១.៦៧៨ដុល្លារហុងកុង(១៤៨៧ដុល្លារ) ក្នុងមួយហ្វីតការ៉េនៅក្រុមហ៊ុន Royal Ascot ហើយបានធ្លាក់ចុះ២០,២ភាគរយមកនៅត្រឹម១២.៥៥០ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េនៅឯក្រុមហ៊ុនLuk Yeung Sun Chuen៕

LEAVE A REPLY

Please enter your comment!
Please enter your name here