រដ្ឋាភិបាលគ្រោងសាងសង់កំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត “ផែគន្ថីនៅទឹកជ្រៅ” មានជម្រៅរហូតដល់១៤,៥០ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យនាវា​ប្រហែល៩៣ភាគរយ។

កំពង់ផែថ្មីនេះ នឹងអាចអនុញ្ញាត្តឲ្យកប៉ាល់ធំៗ ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ​ក អាចចតបាននៅ​កំពង់ផែ ក្រុង​ព្រះសីហនុបាន។នេះបើតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណការ  និងដឹកជញ្ជូន”បានថ្លែងកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកំពុងសិក្សាធ្វើផែ២ទៀត ដែលកំពង់ផែទី១ មានជម្រៅទឹក១៦,​៥០​ ម៉ែត្រ កំពង់ផែមួយទៀតមានជម្រៅទឹក១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ១៧,៥០ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា​អាច​ផ្ទុក​​ទំនិញ​បាន១២ម៉ឺនតោន ដល់១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែ​ក្រុងព្រះសីហនុ ឆ្ពោះត្រង់​តែម្តងទៅ​សហ​រដ្ឋអាមេរិក និង​ត្រង់​ទៅ​អឺរ៉ុប។

លោកស៊ុន ចាន់ថុលបានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅ​វ៉ង់តាវ​ជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញ​ដល់ទៅ​ពីរ​ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here