នាយករដ្ឋមន្រ្តីថៃជំរុញឱ្យអាស៊ានធ្វើការរួមគ្នាដើម្បីលើកកំពស់ សេដ្ឋកិច្ចឌីជីថល

ដោយ: លាងហួរ

ភ្នំពេញ: នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា កំពុងជំរុញឱ្យអាស៊ានធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់ ដែលត្រូវបានគេរំពឹងថា សេដ្ឋកិច្ចឌីជីថល នឹងមានទំហំទឹកប្រាក់ជាង៣៦០ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន(Abis)ឆ្នាំ២០២២ ដែលលោកបានចូលរួមតាមរយៈ Videoconference កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប្រាយុទ្ធ បានមានប្រសាសន៍ថា គោលនយោបាយ”Digital-ready” ត្រូវតែស្ថិតនៅលើកំពូលនៃបញ្ជីអាទិភាព សម្រាប់រដ្ឋាភិបាលថៃ និងសមភាគីអាស៊ាន ដើម្បីជំរុញការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងតំបន់ ដោយទាញយកអត្ថប្រយោជន៍ ពីឱកាសដែលមាននៅលើវេទិកាឌីជីថល។

លោក ប្រាយុទ្ធ បានបន្តថា ដោយមើលឃើញពីតម្លៃដ៏ធំ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកែលម្អបរិយាកាសបទប្បញ្ញត្តិ ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងគុណភាព។

លោកបានបន្ថែមថា “ការកើនឡើងនៃធនធានមនុស្ស ក្នុងតំបន់អាចផ្តល់អាទិភាព រួមជាមួយនឹងការបង្កើនការលើកកម្ពស់ នៃការចាប់ផ្តើមអាជីវកម្មឌីជីថល”។

ដូច្នេះហើយ ប្រទេសថៃកំពុងធ្វើការ ដើម្បីលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មថ្មី ដោយការសម្របសម្រួលការវិនិយោគ ដោយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ជាពិសេសក្រុមហ៊ុនដែលទាក់ទងនឹងបច្ចេកវិទ្យា blockchain អេឡិចត្រូនិកឆ្លាតវៃ ភស្តុភារ និងកសិកម្ម ទាំងក្នុង និងក្រៅអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here