ប្រទេសជប៉ុន​គ្រោងបោះទុនវិនិយោគ​រហូត​ដល់​ទៅ​៥០០​លាន​ដុល្លារ​ដើម្បី​ផលិត​បន្ទះ​ឈីប​ទំនើប​

ដោយ: លាងហួរ

តូក្យូ: ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគរហូតដល់៧០ពាន់លានយ៉េន (៥០០លានដុល្លារ) នៅក្នុងក្រុមហ៊ុន semiconductor ថ្មីមួយដែលដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យារួមមាន Sony Group Corp និង NEC Corp។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Yasutoshi Nishimura បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា Semiconductors នឹងក្លាយជាធាតុផ្សំដ៏សំខាន់ សម្រាប់ការអភិវឌ្ឍនៃបច្ចេកវិទ្យាឈានមុខគេថ្មីៗ ដូចជា AI ឧស្សាហកម្មឌីជីថល និងផ្នែកថែទាំសុខភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ក្រុមហ៊ុនបន្ទះឈីបថ្មីនេះ នឹងត្រូវបានដាក់ឈ្មោះថា Rapidus ហើយក្រុមហ៊ុននេះ គ្រោងចាប់ផ្តើមផលិតបន្ទះឈីប នៅក្នុងពាក់កណ្តាលទីពីរនៃទសវត្សរ៍នេះ។

ស្របពេលដែលមានការប៉ះទង្គិចពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនកាន់តែស៊ីជម្រៅ ហើយទីក្រុងវ៉ាស៊ីនតោន ដាក់កម្រិតលើការចូលប្រើប្រាស់បច្ចេកវិទ្យាsemiconductor កម្រិតខ្ពស់របស់ទីក្រុងប៉េកាំង ប្រទេសជប៉ុនកំពុងប្រញាប់ប្រញាល់ ក្នុងការបង្កើតមូលដ្ឋានផលិតបន្ទះឈីបរបស់ខ្លួនឡើងវិញ ដើម្បីធានាថាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនប  ច្ចេកវិទ្យាព័ត៌មានរបស់ខ្លួន មិនខ្វះខាតធាតុផ្សំប្រើប្រាស់សំខាន់ៗ។

ប្រទេសជប៉ុន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា ប្រទេសចិន​អាច​នឹង​ព្យា យា ម​ចូល​គ្រប់គ្រង​កោះតៃវ៉ាន់ ​ដែល​ជា​មជ្ឈមណ្ឌល​ពិភពលោក ​សម្រាប់​ផលិត​បន្ទះ​ឈីប​ទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here