របាយការណ៍៖ សេដ្ឋកិច្ចឌីជីថលក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក

ដោយ: លាងហួរ

ប៉េកាំង: សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនបានឈានដល់៤៥,៥ពាន់ពាន់លានយ័ន (ប្រហែល៦,៣ពាន់ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២១ ដែលស្មើនឹង ៣៩,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយ ដោយបណ្ឌិត្យសភាសិក្សាតាមអ៊ីនធឺណិត ចិន កាលពីថ្ងៃពុធម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍អភិវឌ្ឍន៍អ៊ីនធឺណែត របស់ប្រទេសចិនឆ្នាំ២០២២ ដែលត្រូវបានចេញផ្សាយ ក្នុងកិច្ចប្រជុំកំពូល WIC ធ្វើឡើងនៅទីក្រុងះ Wuzhen ភាគខាងកើត នៃប្រទេសចិន បានបង្ហាញថា សេដ្ឋកិច្ចឌីជីថលបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយស្ថិរភាពរបស់ប្រទេសចិន។

បន្ថែមពីលើរបាយការណ៍ខាងលើ កិច្ចប្រជុំកំពូលនេះក៏បានចេញផ្សាយរបាយការណ៍មួយទៀតដែលមានចំណងជើងថា “របាយការណ៍អភិវឌ្ឍន៍អ៊ីនធឺណិតពិភពលោកឆ្នាំ២០២២” ដែលបានបង្ហាញថាសេដ្ឋកិច្ចឌីជីថល នៅក្នុងប្រទេសចំនួន៤៧ ជុំវិញពិភពលោក បានឈានដល់៣៨,១ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ជាមួយនឹងការកើនឡើង១៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលនេះបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ដែលជំរុញឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here