កម្ពុជា-ថៃជំរុញឱ្យពន្លឿនបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនឱ្យបានឆាប់រហ័ស

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឯកភាពគ្នាជំរុញឲ្យស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំង២ ពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ “ស្ពានមិត្តភាព” ឱ្យបានឆាប់ ដើម្បីសម្រួលដល់ការដោះដូរទំនិញនៃប្រទេសទាំង២។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ “ស្ពានមិត្តភាព” ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន”។

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន រវាងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here