សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនហក់ឡើង៧,៦ភាគរយក្នុងត្រីមាសទី៣

ដោយ:លាងហួរ

ម៉ានីល: អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានរាយការណ៍នៅថ្ងៃព្រហ ស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានកើនឡើង៧,៦ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានអាជ្ញាធរស្ថិតិហ្វីលីពីន(PSA)លោក Dennis Mapa បានមានប្រសាសន៍ថា ប្រភពរួមចំណែកសំខាន់ ដល់ផលិតផលក្នុងស្រុកសរុប(GDP) រួមមាន ពាណិជ្ជកម្មលក់ដុំ និងរាយ ការជួសជុលយានយន្ត និងម៉ូតូ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង និងសំណង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “វិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាឧស្សាហកម្ម និងសេវាកម្មទាំងអស់បានបង្ហា​ញពីកំណើនជាវិជ្ជមាននៅក្នុងត្រីមាសទី៣”។

ចំណែកខាងផ្នែកតម្រូវការ លោក Mapa បានមានប្រសាសន៍ថា ការចំណាយលើ ការប្រើប្រាស់ចុងក្រោយរបស់គ្រួសារ បានកើនឡើង៨ភាគរយ ការចំណាយប្រើប្រាស់ចុងក្រោយ របស់រដ្ឋាភិបាលកើនឡើង០,៨ភាគរយ ការបង្កើតមូលធនសរុបកើនឡើង២១,៧ភាគរយ ការនាំចេញទំនិញ និងសេវាកម្មកើនឡើង១៣,១ភាគរយ និងការនាំចូលទំនិញនិងសេវាកម្មកើនឡើង១៧,៣ ភាគរយ។

នៅក្នុងពេលវេលា នៃភាពមិនប្រាកដប្រជាជាសកល និងការកើនឡើងនៃតម្លៃអ្នកប្រើប្រាស់ កំណើនដ៏ខ្ពស់នៅក្នុងត្រីមាសទី៣ ជាលទ្ធផលល្អ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានាឱ្យមានការបង្កើតការងារប្រកបដោយគុណភាព និងការកាត់បន្ថយភាពក្រីក្រ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here