កម្ពុជា ចិនចុះMOUស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ត្រូវបានចុះហត្ថលេខារួចហើយកាលពីរសៀលថ្ងៃម្សិលម៉ិញនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកលី ខឺឈាង (Li Keqiang) ក្នុងឱកាសដែល ឯកឧត្តមនាយករដ្ឋមន្ត្រី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រៅពីពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏មានការចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន១៧ ផ្សេងទៀត និងការសម្ពោធជានិមិត្តរូប ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here