រដ្ឋាភិបាលវៀតណាមប្រមូលថវិកាបានជិត៥៩ពាន់លានដុល្លារក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២

ដោយ: លាងហួរ

ហាណូយ: យោងតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថាប្រទេសវៀតណាម ប្រមូលថវិកាបាន៥៨,៧ពាន់លានដុល្លារអាមេរិក លើសពីការប៉ាន់ស្មាន៣,៧ភាគរយ និងកើនឡើង១៦,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រាក់ចំណូលក្នុងស្រុក បានកើនឡើង១២,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរកត់សម្គាល់ថា ថវិកាដែលប្រមូលបានពីប្រេងឆៅ បានឈានដល់ចំនួន៦៥,៥ពាន់ពាន់លានដុង ដែលលើសពីការប៉ាន់ប្រមាណ៣២,៤ភាគរយ និងកើនឡើង៩៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុវៀតណាមបានប្រកាសថា ការប្រមូលថវិកាបានដ៏ច្រើនលើសពីការប៉ាន់ស្មាននេះ បណ្តាលមកពីកំណើនGDP ដ៏ខ្ពស់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។

ជាងនេះទៅទៀត ការឡើងថ្លៃប្រេង និងឧស្ម័នបានជួយឱ្យប្រទេសវៀតណាមរកចំណូលបានកាន់តែច្រើនពីប្រេងឆៅ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុបានកត់សម្គាល់ថា ប្រាក់ចំណូលក្នុងស្រុកមាននិន្នាការធ្លាក់ចុះ ដោយសារប្រាក់ចំណូលមធ្យមក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ មានចំនួន១៣០,៨ពាន់ពាន់លានដុង ដែលបានធ្លាក់ចុះដល់ជិត១០០ពាន់ពាន់លានដុងចាប់ពីខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here