ប្រាក់កម្ចីគ្រួសាររបស់ធនាគារកណ្តាលកូរ៉េប្រឈមនឹងការដាំក្បាលចុះ ក្នុងខែតុលាកន្លងទៅ

ដោយ: លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យរបស់ធនាគារកណ្តាល របស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ថា ប្រាក់កម្ចីគ្រួសាររបស់ធនាគារកូរ៉េបានដាំក្បាលចុះ កាលពីខែតុលាកន្លងទៅ ស្របពេលថ្លៃដើមលើប្រាក់កម្ចីកាន់តែហក់ខ្ពស់ឡើង។

ប្រាក់កម្ចីរបស់ធនាគារដល់គ្រួសារ មានចំនួន១០៥៨,៨ពាន់ពាន់លានវ៉ុន(៧៧៦ពាន់លានដុល្លារ) នៅចុងខែតុលា ពោលគឺធ្លាក់ចុះ០,៦ពាន់ពាន់លាន វ៉ុន(៤៤០លានដុល្លារអាមេរិក) ធៀបនឹងខែកញ្ញា។

ប្រាក់កម្ចីគ្រួសារបានបន្តធ្លាក់ចុះ សម្រាប់ខែទី២ជាប់ៗគ្នា ចំពេលមានការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់អតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលកូរ៉េ បានចាប់ផ្តើមរឹតបន្តឹងគោលជំហរគោលនយោ បាយរូបិយវត្ថុរបស់ខ្លួន ចាប់តាំងពីខែសីហាឆ្នាំ២០២១ ដោយបានដំឡើងអត្រាការប្រាក់ចំនួន៨ដង ពីកម្រិតទាបបំផុត០,៥ភាគរយដល់៣ភាគរយ។

ប្រាក់កម្ចីទិញផ្ទះ ដល់គ្រួសារបានកើនឡើង១,៣ពាន់ពាន់លានវ៉ុន(៩៥៣លានដុល្លារអាមេរិក) នៅក្នុងខែតុលា ប៉ុន្តែប្រាក់កម្ចីឥណទានបានធ្លាក់ចុះ១,៩ពាន់ពាន់លាន វ៉ុន(១,៤ពាន់លានដុល្លារអាមេរិក) ពោលគឺរក្សានិន្នាការធ្លាក់ចុះសម្រាប់រយៈពេល១១ខែជាប់ៗគ្នា។

ប្រាក់កម្ចីសាជីវកម្ម បានកើនឡើង១៣,៧ពាន់ពាន់លានវ៉ុន(១០ពាន់លានដុល្លារ) ធៀបនឹងខែមុនដល់១១៦៩,២ពាន់ពាន់លានវ៉ុន(៨៥៦,៩ពាន់លានដុល្លារ) នៅចុងខែតុលា ពោលគឺបន្តកើនឡើងសម្រាប់ខែទី១០ជាប់ៗគ្នា។

ទន្ទឹមនឹងនេះដែរ ប្រាក់បញ្ញើរបស់ធនាគារ មានចំនួន២២៥២,១ពាន់ពាន់លានវ៉ុន (១,៦៥ពាន់ពាន់លានដុល្លារ) នៅចុងខែតុលា ពោលគឺកើនឡើង៦,៨ពាន់ពាន់លាន វ៉ុន(៥ពាន់លានដុល្លារ)ធៀបនឹងខែកញ្ញាកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here