សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីហក់ឡើង១១,៧ភាគរយក្នុង ត្រីមាសទី៣

ដោយ: លាងហួរ

ម៉ាឡេស៊ី: យោងតាមការស្ទង់មតិរបស់ សារពត៌មានReutersបាន  ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងហក់ឡើងពីរខ្ទង់ជាលើកដំបូងនៅក្នុងត្រីមាសទី៣ ដែលត្រូវបានជំរុញដោយកំណើននៃការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញដ៏រឹងមាំ។

នៅក្នុងខែកញ្ញា ប្រទេសម៉ាឡេស៊ី បានប្រកាសអំពីអតិរេកពាណិជ្ជកម្មចំនួន៦,៧ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២ទសវត្សរ៍ ដោយសារការនាំចេញបានកើនឡើង៣០,១ភាគរយ ដែល រួមមាន ផលិតផលអេឡិចត្រូនិក ប្រេង និងឧស្ម័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិចាប់ពីថ្ងៃទី០១ ដល់ទី០៨ ខែវិច្ឆិការបស់សេដ្ឋវិទូចំនួន២២រូបបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី អាចនឹងកើនឡើង១១,៧ភាគរយ នៅក្នុងខែកក្កដា ដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការបើកព្រំដែនអន្តរជាតិឡើងវិញ អាចជួយសម្រួលដល់ការខ្វះខាតកម្លាំងពលកម្ម ក្នុងវិស័យមួយចំនួន និងជំរុញឱ្យមានការងើបឡើងវិញជាបន្តបន្ទាប់នៅក្នុងវិស័យទេសចរណ៍។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដាច់ដោយឡែកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងសម្រេចបានជាមធ្យមចំនួន៧,២ភាគរយ នៅឆ្នាំ២០២២នេះ ហើយនឹងធ្លាក់ចុះមកត្រឹម៤,២ភាគរយនៅឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here