តម្រូវការផ្ទះជួលនៅប្រទេសសិង្ហបុរីហក់ឡើងខ្ពស់ ខណៈមានការ ពន្យារពេលសាងសង់

ដោយ: លាងហួរ

សិង្ហបុរី: រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិលោក Desmond Lee បានមានប្រសាសន៍ថា តម្រូវការនៃការជួលផ្ទះនៅប្រទេសសិង្ហបុរី បានហក់ឡើងនាពេលថ្មីៗនេះ ដែលជំរុញមកពីការស្នាក់នៅបណ្តោះអាសន្ន ដោយ​សារមានការពន្យារពេលសាងសង់ និងតម្រូវការក៏ហក់ឡើងខ្ពស់ផងដែរ។

តម្រូវការជួលផ្ទះដែលគ្រប់គ្រង ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២ ពោលគឺកើនឡើង៧,៥ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស នេះបើយោងតាមសន្ទស្សន៍ SRX Rental Index ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ បរិមាណនៃការជួលរបស់HDBបានកើនឡើង២០,៩ភាគរយ។

យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ ទីក្រុងបានឱ្យដឹងថា តម្រូវការជួលអចលនទ្រព្យឯកជន បានកើនឡើង៨,៦ភាគរយ នៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ បន្ទាប់ពីបានកើនឡើង ៦,៧ភាគរយនៅក្នុងត្រីមាសទី២។

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ របស់សភាកាលពីថ្ងៃចន្ទ ទី០៧ ខែ វិច្ឆិកា លោក Lee បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រួតពិនិត្យយ៉ាងដិតដល់ លើទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារជួលលំនៅដ្ឋានផងដែរ។

លោក Lee បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតាមដានទីផ្សារយ៉ាងដិតដល់ ដោយសារការកើនឡើងតម្លៃជួល អាចប៉ះពាល់ដល់ប្រជាជនសិង្ហបុរីដែលត្រូវការជួល ក៏ដូចជាជនបរទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here