ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនដាំក្បាលចុះយ៉ាងគំហុក ស្របពេល សេដ្ឋកិច្ចកំពុងរងនូវវិបត្តិ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានប្រចាំឆ្នាំ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនបានដាំក្បាលចុះខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍ ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន វិធានការសូន្យកូវីដនិងការដាំក្បាលចុះនៃផ្សារហ៊ុនរបស់ប្រទេសចិន។

តាមរយៈបញ្ជីឈ្មោះHurun Rich ដែលចាត់ចំណាត់ថ្នាក់អ្នកមានបំផុតរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសុទ្ធអប្បបរមាចំនួន៥ពាន់លាយ័ន (៦៩២លានដុល្លារ) បានឱ្យដឹងថា មានតែមនុស្សចំនួន១.៣០៥នាក់ប៉ុណ្ណោះ ដែលបានជាប់ចំណាត់ថ្នាក់នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ១១ភាគរយធៀបនឹងឆ្នាំមុន ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេ មានចំនួន៣,៥ពាន់ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ១៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Rupert Hoogewerf ប្រធាន និងជាប្រធានអ្នកស្រាវជ្រាវនៃក្រុមហ៊ុនស្រាវជ្រាវHurun Report ដែលចងក្រងបញ្ជីនេះបានមានប្រ សា សន៍ថា នៅក្នុងឆ្នាំនេះចំនួនអ្នកមានបានធ្លាក់ចុះ ដ៏ធំបំផុតនៅក្នុងបញ្ជីHurun China ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ។

ចំណែកទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅក្នុងឆ្នាំនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងគោលនយោបាយសូន្យកូវីដ និងការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here