សម្តេចតេជោលើកឡើងពីភាពរ៉ឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា វៀតណាម

ដោយៈ គង់ សិរីម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួល ពិបា​កប៉ាន់ស្មាន ប៉ុន្តែប្រទេសទាំបពីរគួរតែច្បាស់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែល្អប្រសើរ គ្មានការប្រែប្រួលទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២។

សម្តចបានបញ្ជាក់ថា សភាពការណ៍ពិភពលោកពិបាក នឹងប៉ាន់ស្មាន ប៉ុន្តែអ្វីដែលគួរតែច្បាស់ យើងគួរតែច្បាស់ខ្លួនយើងថា ទំនាក់ទំនងយើងគ្មានការប្រែប្រួល នេះគឺជាចំណុចដែលល្អ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានថ្លែងថា វិបត្តិកូវីដ១៩ បានផ្តល់ឱកាសថ្មីដល់ប្រទេសយើងទាំងពីរ ដោយសម្តេចបានរំលឹកថា កន្លងទៅសម្តេច និងលោក ង្វៀង សួនហ្វុក អតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលបច្ចុប្បន្នជាប្រធានរដ្ឋវៀតណាម បានដាក់ចេញគោលដៅតែ៥ពាន់លានដុល្លារនៅតែលំបាក ប៉ុន្តែនៅពេលកូវីដ១៩ មកដល់ទំហំពាណិជ្ជកម្ម បានកើនរហូតដល់១០ពាន់លានដុល្លារ។

សម្តេចបានចាត់ទុកថា នេះជាការសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក។ ចំណុចនេះ ត្រូវបានសម្តេចបញ្ជាក់បន្ថែមថា បើទោះបីជាសេដ្ឋកិច្ចសកលលោក និងក្នុងតំបន់មានការប្រែប្រួលពិបាកប៉ាន់ស្មាន ប៉ុន្តែអ្វីដែលយើងត្រូវជឿជាក់ គឺទំនាក់ទំនងដៃគូរវាងកម្ពុជា និងវៀតណាម នៅតែល្អ ហើយនៅតែបំពេញឱ្យគ្នាបានជារៀងរហូតទៅ។

កម្ពុជា និងវៀតណាម ប្រទេសដែលមានព្រំដែនគោក ជាមួយគ្នាប្រវែងប្រមាណ១,២៧០គីឡូម៉ែត្រ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧០ ហើយភ្ជាប់ឡើងវិញនៅឆ្នាំ១៩៧៩។

នៅឆ្នាំ២០០៥ កម្ពុជា និងវៀតណាម បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វេង និងគ្រប់វិស័យ

 

LEAVE A REPLY

Please enter your comment!
Please enter your name here