ប្រទេសកម្ពុជាទទួលបានចំណូលជិត៣២៤លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ

ដោយ៖ សហការី

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល១០ខែ កើនបាន១០,៦៧% ដែលមានបរិមាណសរុបចំនួន៥០៩.២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន៣២៣,៩០លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន៥០៩.២៤៩តោនទៅ កាន់គោលដៅចំនួន៥៦ប្រទេស ដែលក្នុងនោះប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវ ចំនួន ២៣១.៨៧៣តោន ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន២៥ប្រទេស បានចំនួន១៧៩.០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ប្រទេស បានចំនួន៤៨.២៥៣តោន និង ២៥ប្រទេសផ្សេងទៀតបានចំនួន៥០.០៥០តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភេទអង្ករក្រអូបប្រណិតចំនួន១៩០.៧៩០តោន អង្ករសែនក្រអូបចំនួន១៥៣.៥៦១តោន អង្ករសគ្រាប់វែងចំនួន ១៤៤.៦៧២តោន អង្ករចំហុយ១១.៨១៥តោន អង្ករសរីរាង្គចំនួន៨.៣៨៨តោន និងអង្ករដំណើបចំនួន ។

ជាមួយគ្នានេះ ស្រូវចំនួន២.៤៤០.១១២ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា៥៨៤,១៥លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here