ទុនបម្រុងបរទេសរបស់ប្រទេសកូរ៉េខាងត្បូងដាំក្បាលចុះ៣ខែ ជាប់គ្នាក្នុងខែតុលា

ដោយ: លាងហួរ

សេអ៊ូល: ទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងនោថ្ងៃព្រហស្បតិ៍នេះថា ទុនបម្រុងបរទេសរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ក្នុងរយៈពេលបីខែជាប់គ្នាៗរហូតដល់ខែតុលា ខណៈដែលអាជ្ញាធរបានចាត់វិធានការ ដើម្បីកាត់បន្ថយការប្រែប្រួល នៅក្នុងទីផ្សារប្តូរប្រាក់បរទេស។

ទុនបម្រុងរូបិយប័ណ្ណបរទេស មានចំនួន៤១៤,០១ពាន់លានដុល្លារអាមេរិក នៅចុងខែតុលា ពោលគឺធ្លាក់ចុះ២,៧៦ពាន់លានដុល្លារ ធៀបនឹងខែកញ្ញា នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទុនបម្រុងបានបន្តធ្លាក់ចុះរយៈពេលបីខែជាប់ៗគ្នា ខណៈដែលអាជ្ញាធរបានធ្វើអន្តរាគមន៍ ក្នុងទីផ្សារប្តូរប្រាក់បរទេស ចំពេលមានការប្រែប្រួលកាន់តែខ្លាំង។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់តម្លៃប្រាក់ដុល្លារ ធៀបនឹងរូបិយប័ណ្ណដៃគូសំខាន់ៗចំនួន៦ បានធ្លាក់ចុះ១,៣ភាគរយកាលពីខែមុន។

ទុនបម្រុងបរទេសរបស់ប្រទេសកូរ៉េខាងត្បូង រួមមាន មូលបត្រចំនួន៣៦២,៣៥ពាន់លានដុល្លារ ប្រាក់បញ្ញើចំនួន២៨,២៩ពាន់លានដុល្លារ

សិទ្ធិដកប្រាក់ពិសេស ចំនួន១៤,៣១ពាន់លានដុល្លារ ដុំមាសចំនួន៤,៧៩ពាន់លានដុល្លារ និងប្រាក់បញ្ញើនៅIMFចំនួន៤,២៦ពាន់លានដុល្លារ។

ប្រទេសកូរ៉េខាងត្បូង គឺជាអ្នកកាន់កាប់ទុនបំរុងបរទេស ធំជាងគេទី៩របស់ពិភពលោក កាលពីដំណាច់ខែកញ្ញា ដែលធ្លាក់ចុះមួយកម្រិតធៀបនឹងខែសីហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here