បំណុលរបស់ប្រទេសហ្វីលីពីនកើនដល់ជិត២៣០ពាន់លានដុល្លារ នៅដំណាច់ខែកញ្ញា

ដោយ: លាងហួរ

ម៉ានីល: ការិយាល័យរតនាគារហ្វីលីពីន បានប្រកាសកាលពីថ្ងៃព្រ​ហស្បតិ៍ ទី០៣ ខែវិច្ឆិកា ថាបំណុលរបស់ប្រទេសហ្វីលីពីន បានកើនឡើងដល់១៣,៥២ពាន់ពាន់លានប៉េសូ (ប្រហែល២២៩,៨៨ពាន់លានដុល្លារ)នៅចុងខែកញ្ញា ពោលគឺកើនឡើង៣,៨ភាគរយធៀបនឹងខែសីហា។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យរតនាគារនេះបានសន្មតថា ការកើនឡើងផលបត្របំណុ​លក្នុងខែកញ្ញា មានចំនួន៤៩៥,៥៤ពាន់លានប៉េសូ (ប្រហែល៨,៤ពាន់លានដុល្លារ)បានបណ្តាលមកពីការធ្លាក់ថ្លៃប្រាក់ប៉េសូ ធៀបនឹងប្រាក់ដុល្លារអាមេរិក និងការបោះពុម្ពមូលបត្រ រដ្ឋាភិបាលសុទ្ធដើម្បីទ្រទ្រង់ថវិកា។

ក្នុង​ចំណោម​ភាគហ៊ុន​បំណុល​សរុប ក្នុងនោះ៣១,២ភាគរយ​បាន​មកពីប្រភព​ខាង​ក្រៅ ខណៈភាគហ៊ុនបំណុលចំនួន៦៨,៨ភាគរយ​ទៀត ជា​កម្ចី​ក្នុង​ស្រុក។

ការិយាល័យរតនាគារហ្វីលីពីន បានបន្ថែមថាបំណុលខាងក្រៅរបស់ប្រទេសបានកើនឡើង១៨,៥ភាគរយ នៅក្នុងខែកញ្ញាធៀបដំណាច់ខែធ្នូឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here