រដ្ឋាភិបាល​ចិន​សម្លឹងឃើញឱកាសទាក់ទាញ​លំហូរFDIចូលក្នុង​ប្រទេសរបស់ខ្លួនតាមរយៈកម្មវិធីពិព័រណ៍​ពាណិជ្ជកម្ម​

ដោយ: លាងហួរ

ប៉េកាំង: ទីក្រុងប៉េកាំងមានការរំពឹងទុកខ្ពស់ ចំពោះពិព័រណ៍ពាណិជ្ជកម្មនាំចូលដ៏ធំបំផុតរបស់ខ្លួន ក្នុងការទាក់ទាញលំហូរមូលធនបរទេសចូលមកក្នុងប្រទេសបន្ថែមទៀត ក្រោយពីប្រទេសចិន បានរឹតបន្តឹងព្រំដែននិងមានភាពតានតឹង កាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។

កម្មវិធីពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) គ្រោងប្រារព្ធឡើងនៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ខែវិច្ឆិកា នៅក្នុងសាលតាំងពិព័រណ៍ថ្មីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sun Chenghai អនុប្រធានការិយាល័យ CIIE ដែលជាអង្គភាពនៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីភាពជោគជ័យ សម្រាប់វិនិយោគិនបរទេសនៅក្នុងប្រទេសចិន ក្នុងគោលបំណងដើម្បីលើកកម្ពស់សក្តានុពលវិនិយោគរបស់ប្រទេសនេះ។

លោកបានបន្តថា “កម្មវិធីតាំងពិព័រណ៍នេះនឹង លើកទឹកចិត្តឱ្យធុរកិច្ចបរទេស បង្កើនការវិនិយោគនៅក្នុងប្រទេសចិន និងបង្កើនទំនុកចិត្តរបស់ពួកគេ ក្នុងការស្វែងរកភាគលាភកំណើនរបស់យើង”។

ទោះបីជាយ៉ាងណាក៏ដោយ គោលនយោបាយសូន្យកូវីដរបស់ចិនបានក្លាយជាឧបសគ្គ សម្រាប់ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនរបស់ក្រុមពាណិជ្ជករបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Qiao Yide អនុប្រធានមូលនិធិស្រាវជ្រាវអភិវឌ្ឍន៍សៀងហៃបាននិយាយថា ពិព័រណ៍ពាណិជ្ជកម្មនាំចូលគឺជាវេទិកាមួយ ក្នុងចំណោមវេទិកាមួយចំនួន សម្រាប់ក្រុមហ៊ុនបរទេស និងវិនិយោគិន ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនចិន ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here