វៀតណាមចាប់អារម្មណ៍តំបន់ភូមិភាគពាយ័ព្យកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង និងស្ថានកុងស៊ុលវៀតណាមប្រចាំក្រុងបាត់ដំបង បានរៀបចំសិក្ខាសាលាធុរកិច្ចវៀតណាម- កម្ពុជា ក្រោ​មប្រធានបទ “សក្ដានុពលភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគយ័ព្យនៃប្រទេសកម្ពុជា”។

មានប្រសាសន៍នាឱកាសនោះ លោកសុខ លូអភិបាលខេត្តបាត់ដំបងបានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាឱកាសមួយបានជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងភាពជាដៃគូ ស្វែងរកតម្រូវការ កិច្ចសហប្រតិបត្តិការ ដោយមានស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ក្នុងសម្របសម្រួលរាល់ការទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំង រៀបចំផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលដៅការពារផលប្រយោជន៍ធុរកិច្ច និងពីតម្រូវការ កិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។

លោកបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការ ដែលមានចំណងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តបាត់ដំបកន្លងទៅ ជាមួយបណ្ដាខេត្ត-ក្រុងនៃសាធាណរដ្ឋសង្គមនិយមវៀតណាម មានខេត្តត្រាវិញ ខេត្តតៃនិញ ខេត្តឡុងអាន ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការទាំងនោះ គឺផ្ដោតលើឯកសារកំណត់ហេតុ កិច្ចព្រមព្រៀងលើវិស័យឧស្សហកម្ម វិនិយោគ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម សង្គមកិច្ច វប្បធម៌ អប់រំ កីឡា វប្បធម៌ ជាដើម ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here