ធនាគារហត្ថានៅតែបង្ហាញសញ្ញារ៉ឹងមាំក្នុងឆ្នាំ២០២២ទាំងកំណើនឥណទាននិងការដាក់ប្រាក់បញ្ញើរ

 ដោយៈ លក្ខិណា

ភ្នំពេញៈ លោកឧកញ៉ាហ៊ួត អៀងតុងប្រធានអគ្គនាយកនៃធនាគារហត្ថាបានបង្ហើបឲ្យដឹងថា ការរីកចម្រើនរបស់ធនាគារនេះ ទាំងកំនើនប្រាក់​បញ្ញើរ និងឥណទាន សម្រេចបានជោគជ័យលើសផែនការ ដែលបានដាក់ចេញកាលពីចុងឆ្នាំមុន។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ក្នុងនាមជាអ្នកសេដ្ឋកិច្ច ជាអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកធនាគារផងដែរនោះ យើងតែងតែចង់ឱ្យសេដ្ឋកិច្ច ប្រទេសយើងដើរកាន់តែខ្លាំង ប៉ុន្តែបើសិនជាយើងជំរុញ ឬបញ្ចេញឥណទានកាន់តែខ្លាំង ឬក៏បញ្ឈប់ការផ្ដល់ឥណទាននៅក្នុងបរិបទដូចពេលបច្ចុប្បន្ននេះ វានឹងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែពិបាក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា “យើងនឹងបន្តផ្ដល់ឥណទានទៅកាន់ទីផ្សារ ប៉ុន្តែយើងនឹងរឹតបន្តឹង ចំពោះការផ្ដល់ឥណទានទៅកាន់អតិថិជន ក្នុងអំឡុងនៃវិបត្តិសង្គ្រាម ក៏ដូចជា វិបត្តិនៃកូវីដ១៩មិនទាន់ប្រាកដប្រជាបែបនេះ ធ្វើយ៉ាងណា ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើង នៅតែមានដំណើរការល្អប្រសើរនិងដំណើរការទៅមុខ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា នៅក្នុងស្ថានភាពដូចនឹងបច្ចុប្បន្ននេះ មិនថាតែយើងជាអ្នកសេដ្ឋកិច្ច ជាអ្នកធនាគារនោះទេ សូម្បីតែពលរដ្ឋ ដែលជាអាជីវករប្រកបអាជីវកម្មផ្សេងៗ ក៏លោកបានស្វះស្វែងរកទុនពីប្រភពនានាដើម្បី មកពង្រីកពង្រឹងអាជីវកម្មរបស់ខ្លួន ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ។ លោកបន្តថា អាជីវករក៏មានក៏មានការប្រុងប្រយ័ត្នច្រើនជាងមុនដែរ មុននឹងគាត់សម្រេចចិត្តយកទុនពីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុឬពីប្រភពផ្សេងៗ ដោយពួកគាត់បារម្ភពីការសងត្រលប់ទៅវិញដូចគ្នាដែរ ។

លោកឧកញ៉ាបន្ថែមថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការលំបាកយ៉ាងណាក្ដី តែសម្រាប់ធនាគារហត្ថានៅតែរំពឹងថា នឹងមានសុខភាពល្អប្រសើរដដែល និងសម្រេចបានលើសផែនការរំពឹងទុក ក្នុងនោះដែរគុណភាពឥណទានឃើញថា មានថមថយបន្តិចតែមិនជាបញ្ហាឡើយ។

បច្ចុប្បន្នឥណទានដែលធនាគារហត្ថា បានផ្ដល់ជូនទៅអតិថិជនលើ​វិស័យជាច្រើន រួមទាំងSME លើកលែងវិស័យទេសចរណ៍ ដែលអតិថិជនមិនទាន់ហ៊ាន ក្នុងការយកកម្ចីទៅប្រើប្រាស់ ដោយសារតែស្ថានភាពនៃវិស័យទេសចរណ៍អន្តរជាតិនៅតែបន្តជួបបញ្ហានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here