សេតវិមានប្រកាសផ្តល់មូលនិធិ១៣,៥ពាន់លានដុល្លារដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពលរដ្ឋក្នុងរដូវរងារនេះ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: សេតវិមានបានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថារដ្ឋបាលរបស់ប្រធានាធិបតីចូ បៃដិន គ្រោងបញ្ចេញថវិកាចំនួន១៣,៥ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាប ក្នុងការកាត់បន្ថយការចំណាយ លើថាមពលសម្រាប់រដូវរងារនេះ។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ នាយកដ្ឋានសុខភាព និងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក កំពុងផ្តល់មូលនិធិចំនួន៤,៥ពាន់លានដុល្លារនៅក្នុងកម្មវិធីជំនួយថាមពល សម្រាប់គ្រួសារមានប្រាក់ចំណូលទាប (LIHEAP)។

រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានព្យាករ ណ៍ថា អ្នកប្រើប្រាស់អាចចំណាយប្រាក់រហូតដល់២៨ភាគរយ បន្ថែមទៀតដើម្បីកំដៅផ្ទះរបស់ពួកគេ ក្នុងរដូវរងារនេះជាងឆ្នាំមុន ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងអាកាសធាតុដ៏ត្រជាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេតវិមានបានប្រកាសថា មូលនិធិថ្មីនឹងជួយសម្រាលបន្ទុកចំណាយរបស់ប្រជាជនអាមេរិកលើថ្លៃកំដៅ និងវិក្កយបត្រឧបករណ៍ប្រើប្រាស់ ដែលមិនបានបង់ប្រាក់ និងការជួសជុលឧបករណ៍ប្រើប្រាស់ថាមពល ក្នុងផ្ទះដើម្បីជួយកាត់បន្ថយការចំណាយថាមពលរបស់ពួកគេ។

ដោយឡែកពីគ្នា ក្រសួងថាមពលសហរដ្ឋអាមេរិក គ្រោងបែងចែកថវិកាចំនួន៩ពាន់លានដុល្លារ ពីច្បាប់កាត់បន្ថយអតិផរណា ដើម្បីជួយសម្រួលដល់ការចំណាយ របស់គ្រួសារចំនួន១,៦លានលើថ្លៃថាមពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here