តម្រូវការមាសក្នុងប្រទេសឥណ្ឌាហក់ឡើងដល់កម្រិតមុនជំងឺកូវីដ១៩

ដោយ:លាងហួរ

ទីក្រុងបុមបៃ: របាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឱ្យដឹងថា តម្រូវការមាសរបស់ប្រទេសឥណ្ឌាបានឈានឡើងដល់កម្រិត មុនជំងឺរាតត្បាតដោយប្រទេសនេះកំពុងត្រូវការលោហៈធាតុពណ៌លឿងយ៉ាងច្រើនសន្ធឹកសន្ធាប់។

តម្រូវការលោហៈពណ៌លឿង នៅក្នុងខែកក្កដាដល់ខែកញ្ញា មានចំនួន១៩១,៧តោន ពោលគឺកើនឡើង១៤ភាគរយធៀបនឹងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Somasundaram PR នាយកប្រតិបត្តិនៃក្រុមប្រឹក្សាមាសពិភពលោក របស់ប្រទេសឥណ្ឌា បានមានប្រសាសន៍ថា តម្រូវការគ្រឿងអលង្ការមាសសរុប នៅក្នុងប្រទេសឥណ្ឌា ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ។ វាបានកើនឡើង១៧ភាគរយ ដល់១៤២,៦តោន ធៀបទៅនឹង១២៥,១តោនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលមាសកែច្នៃសរុបមានចំនួន១៦តោន ពោលគឺធ្លាក់ចុះ២៣ភាគរយ បើធៀបនឹង២០,៧តោន នៅក្នុងត្រីមាសទី៣ កាលពីឆ្នាំ២០២១។

លោក Somasundaram បានមានប្រសាសន៍បន្តថា ការងើបឡើងវិញនៃតម្រូវការគ្រឿងអលង្ការមាសត្រូវបានជំរុញជាចម្បងដោយទីក្រុងនៃប្រទេសឥណ្ឌា ជាពិសេសផ្នែកភាគខាងត្បូង ដែលគាំទ្រដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ។

លោក​បាន​បន្ថែម​ថា តម្រូវ​ការ​មាស​សម្រាប់ពេញ​មួយ​ឆ្នាំ​នេះ ត្រូវបានគេប៉ាន់ប្រមាណថា មាន​ចំនួនប្រហែល៧៥០ទៅ ៨០០តោន ស្រដៀង​នឹង​ឆ្នាំ​២០២១ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here