មេដឹកនាំហុងកុងលើកសរសើរពីគុណសម្បត្តិរបស់ប្រទេសចិនដើម្បី កសាងមុខមាត់ទីក្រុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល

ដោយ: លាងហួរ

ហុងកុង: មេដឹកនាំហុងកុងលោក John Lee បានលើកឡើងពីទំនាក់ទំនងរបស់ទីក្រុងហុងកុង ជាមួយប្រទេសចិននៅក្នុងសុន្ទរកថា ទៅកាន់នាយកប្រតិបត្តិហិរញ្ញវត្ថុ កំពូលមួយចំនួនរបស់ពិភពលោក។

លោក Lee បានជំរុញឱ្យកសាងឡើងវិញ នូវមុខមាត់របស់ទីក្រុងហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយ ក្រោយពីមុខមាត់ទីក្រុងនេះត្រូវបានបំផ្លិចបំផ្លាញដោយជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Lee បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពី ការវិនិយោគរបស់ក្រុមមេដឹកនាំហិរញ្ញវត្ថុសកលនៅថ្ងៃពុធ ទី០២ខែវិច្ឆិកាថា ទីក្រុងហុងកុងនឹងបន្តធ្វើការឆ្ពោះ ទៅរកការដកការរឹតបន្តឹងលើជំងឺកូវីដ១៩។

លោក Lee បានថ្លែងនៅឯកិច្ចប្រជុំកំពូលនេះថា ទីក្រុងហុងកុងនៅតែជាកន្លែងតែមួយគត់នៅលើពិភពលោក ដែលផលប្រយោជន៍សកល និងផលប្រយោជន៍របស់ប្រទេសចិន ប្រសព្វគ្នានៅក្នុងទីក្រុងតែមួយ។

នៅក្នុងសម័យប្រជុំទីមួយនៃកិច្ចប្រជុំនេះ  លោកFang Xinghai អនុប្រធានគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានមានប្រសាសន៍ថា ទីក្រុងហុងកុងគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏មានសារៈសំខាន់ខ្លាំងណា ស់សម្រាប់ប្រទេសចិន។

លោកបានបន្តថា “អាជ្ញាធរមានចំណាប់អារម្មណ៍ ចង់ឱ្យក្រុមហ៊ុនអន្តរជាតិជាច្រើន ចុះបញ្ជីក្នុងទីក្រុងហុងកុង ដើម្បីពង្រីកសកម្មភាពទីផ្សារមូលធនរបស់ទីក្រុងមួយនេះ”។

ផ្សារហ៊ុនថ្មីរបស់ទីក្រុងហុងកុង មានតម្លៃ១០,៨ពាន់លានដុល្លាររហូតមកដល់ពេលនេះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧ បើធៀបនឹង៣៧,៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។នេះបើយោងតាមតួលេខរបស់ក្រុមហ៊ុនRefinitiv៕

LEAVE A REPLY

Please enter your comment!
Please enter your name here