ប្រទេសឡាវនិងថៃសម្រេចបានទំហំពាណិជ្ជកម្មទ្វេរភាគីជាង៥ពាន់លានដុល្លារសម្រាប់៨ខែដំបូងនាំឆ្នាំ២០២២

ដោយ: លាងហួរ

អន្តរជាតិ: គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសឡាវ និងថៃ សម្រេចបានជាង៥,៣ពាន់លានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយបានកើនឡើងចំនួន១០,៣ភាគរយ។

ទំហំនៃការនាំចេញពីប្រទេសឡាវ ទៅកាន់ប្រទេសថៃ មានការកើនឡើង៨,៥ភាគរយ គិតជាទឹកប្រាក់ជាង២,៣ពាន់លានដុល្លារ ហើយប្រទេសឡាវបាននាំចូលទំនិញ ពីប្រទេសថៃមានតម្លៃ៣ពាន់លានដុល្លារ ដែលកើនឡើង១១,៨ភាគរយ បើប្រៀបធៀបទៅនឹងតួលេខ គិតត្រឹមខែសីហា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសឡាវបាននាំចេញផលិតផល ដូចជា អគ្គិសនី ទង់ដែង ស៊ីម៉ងត៍ អំបិលគុយរី ស៊ុមកាមេរ៉ាវីដេអូ និងគ្រឿងបន្លាស់ ឧបករណ៍អគ្គិសនី ឈើកែច្នៃ ស្បែកជើង និងឧបករណ៍មេកានិច។ ការនាំចេញកសិផលរួមមានស្ករ កាហ្វេឆៅ សណ្ដែកដី សណ្តែក ស្ពៃក្តោប ដំឡូង និងបន្លែ រួមទាំងមើម និងឫសដែលអាចបរិភោគបាន។

ម៉្យាងវិញទៀត ប្រទេសឡាវបាននាំចូលឥន្ធនៈ យានជំនិះដី ដែក ដែកថែប គ្រឿងយន្ត ឧបករណ៍អគ្គិសនី ខ្សែ និងគ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់សម្រាប់យានជំនិះ ប្លាស្ទិក សារធាតុគីមី ស៊ីម៉ង់ត៍ ស្ករ ភេសជ្ជៈ និងផ្លែឈើពីប្រទេសថៃ។

កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ លោក Malaythong Khommasith និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ធនាគារ និងហិរញ្ញវត្ថុថៃ លោក Chaiya Promma នៅទីក្រុងវៀងចន្ទន៍ បានបង្ហាញពីតួលេខពាណិជ្ជកម្មទ្វេរភាគីសម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំនេះរវាង​ប្រទេសឡាវ និង​ថៃនៅក្នុង​ខែ​តុលា។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការបង្កើត និងត្រួតពិនិត្យការគ្រប់គ្រងថវិកាក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏ដូចជាគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងពាណិជ្ជកម្មព្រំដែនឡាវ-ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here