សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងអាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ

ដោយ៖ សុផារី

ភ្នំពេញ៖ អាសិប (RCEP) គឺជាយន្តការមួយយ៉ាងសំខាន់ និងជាយុទ្ធសាស្រ្ត ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការ​ការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហរសេដ្ឋកិច្ច និងរក្សា​បាននូវស្មារតីសហប្រតិបត្តិការរួម។

នៅក្នុង​វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា​ កិច្ចព្រមព្រៀងអាសិបនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលធំជាងគេលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានថ្លែងថា ក្នុងបរិការ ដែលពិភពលោកកំពុងតែប្រឈមនឹងវិបត្តិ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា។

សម្តេចតេជោក៏បានបន្តថា អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជា ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និងការគាំពារនិយម។

សម្តេចតេជោបានបន្ថែមថា អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័ន ដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here