ផ្សារហ៊ុននៅអាស៊ីហក់ឡើង ស្របពេលក្រុមវិនិយោគិនចាំអ៊ុតមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក

ដោយ: លាងហួរ

អាស៊ី: ផ្សារហ៊ុននៅអាស៊ីបានហក់ឡើង នៅក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារម្សិលម៉ិញនេះ ទោះបីជាមានការខាតបង់តិចតួច ពីសង្កាត់ផ្សារហ៊ុនអាមេរិកWall Street ពេញមួយយប់ ស្របពេលវិនិយោគិនបានបង្វែរការផ្តោតអារម្មណ៍របស់ពួកគេ ទៅលើកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងសប្តាហ៍នេះ។

ធនាគារកណ្តាលមានភាពប្រាកដប្រជា ក្នុងការដំឡើងអត្រាការប្រាក់ចំនួន៧៥ចំណុចមូលដ្ឋាននៅថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែវិនិយោគិននឹងស្វែងរកមើលសញ្ញាណាមួយ ដែលធនគារកណ្តាលអាមេរិក អាចនឹងពិចារណាលើការបន្ថយអត្រាការប្រាក់នាពេលអនាគត។

ក្រៅពីការសម្រេចចិត្ត របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ក្រុមវិនិយោគិន ក៏កំពុងរង់ចាំអ៊ុតមើលទិន្នន័យការងារ របស់សហរដ្ឋអាមេរិក ទិន្នន័​យសកម្មភាពសេដ្ឋកិច្ចរបស់ចិនក្នុងសប្តាហ៍នេះ និងកិច្ចប្រជុំរបស់ធនាគារកណ្តាលអូស្ត្រាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅដើមថ្ងៃជួញដូរនៅអាស៊ី សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង០,៧ភាគរយ។

ចំណែកផ្សារហ៊ុនអូស្ត្រាលីបានហក់ឡើង ០,៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានកើនឡើង០,៩៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនBlue-chip CSI300 របស់ប្រទេសចិនគឺខ្ពស់ជាង ០,៥១ភាគរយក្នុងការជួញដូរដំបូង។

រូបិយប័ណ្ណប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក បានហក់ឡើងថ្លៃយ៉ាងខ្លាំងធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន ហើយប្រាក់ដុល្លារបានកើនឡើងដល់ ០,៩៨៩០៥ដុល្លារក្នុង១អឺរ៉ូនៅដើមវគ្គជួញដូរនៅអាស៊ី។

កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញនេះ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ប្រកាសថា ខ្លួន​បាន​ចំណាយ​ប្រាក់​ចំនួន៤២,៨ពាន់​លាន​ដុល្លារ ​លើ​ការ​ធ្វើ​អន្តរាគមន៍​រូបិយ​ប័ណ្ណ​កាល​ពី​ខែ​មុន ដើម្បី​បង្កើន​ប្រាក់​យ៉េន៕

LEAVE A REPLY

Please enter your comment!
Please enter your name here