អគ្គនាយកដ្ឋានពន្ឋដាប្រមីលចំណូលបានជិត៣០០០លានដុល្លារ ក្នុងរយៈពេលត្រឹម១០ខែ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន២៩៤៥.៩៥លានដុល្លារ ស្មើនឹង១០៤.៤៨ % នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២។

ចំនួនថវិកាប្រមូលបាននេះ បានសេចក្តីថា ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើសផែនការចំនួន៤.៤៨% ស្មើនឹងទឹកប្រាក់១២៦.៤១ លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១ វិច្ឆិកានេះថា លទ្ធផលនៃការប្រមូលចំណូលពន្ធបានរហូតដល់១០៤.៤៨% នៃផែនការប្រចាំឆ្នាំ ត្រឹមតែរយៈពេល១០ខែនេះ ពិតជាមិនអាចកើតមានឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយគិតបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់ការលំបាកពីវិបត្តិជាច្រើន រួមមានវិបត្តិជំងឺកូវីដ១៩​ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន  សម្ពា​ធអតិផរណា និងការកើនឡើងថ្លៃ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

លោករដ្ឋមន្ត្រីបន្តថា “ភាពជោគជ័យនៃការប្រមូលពន្ធនេះ ឆ្លុះបញ្ចាំងពីសមិទ្ធផល នៃការកែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រកៀរគរចំណូ​ល របស់រាជរដ្ឋាភិបាល ពិសេសការបន្តធ្វើទំនើបកម្ម និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋបាលសារពើពន្ធ ការពង្រឹងធនធានមនុស្ស និងការពង្រឹងអនុលោមភាព ដោយផ្តោតលើការពង្រឹងអភិបាលកិច្ចល្អ


LEAVE A REPLY

Please enter your comment!
Please enter your name here