រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបញ្ចេញថវិកា៦៦,៥ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងទីផ្សារហិរញ្ញវត្ថុ

ដោយ: លាងហួរ

សេអ៊ូល: ក្រុមហិរញ្ញវត្ថុធំៗចំនួន៥ របស់ប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចូលសាច់ប្រាក់ងាយស្រួល ទៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីជួយទប់ទល់នឹងការប្រែប្រួលនាពេលថ្មីៗនេះ។

ការសម្រេចចិត្តជះថវិកា៩៥ពាន់ពាន់លាន វ៉ុន(៦៦,៥ពាន់លានដុល្លារ) ចូលទៅក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ បានធ្វើឡើងបន្ទាប់ពីនិយតករហិរញ្ញវត្ថុកំពូលរបស់ប្រទេសនេះ បានជួបជាមួយប្រធានស្ថាប័នទាំងនោះរួម​ទាំង KB Financial Group Inc. ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ថវិកាសរុបចំនួន៩៥ពាន់ពាន់លាន វ៉ុន ដោយគេបានបែងចែកថវិកាចំនួន៧៣ពាន់ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារ និង១២ពាន់ពាន់លានវ៉ុន ចូលក្នុងមូលនិធិស្ថិរភាពទីផ្សារមូលបត្រ។

ចំណែកថវិកាបន្ថែមទៀតចំនួន១០ពាន់ពាន់លានវ៉ុន នឹងត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនកាន់កាប់ផ្នែកហិរញ្ញវត្ថុទាំងនោះ។

ដូច្នេះថវិកាទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញមូលបត្របំណុលសាជីវកម្ម និងបំណុលផ្សេងទៀត ព្រមទាំងផ្តល់មូលនិធិបន្ថែមទៀតដល់ក្រុមហ៊ុនរដ្ឋ ពាណិជ្ជករខ្នាតតូច និងអាជីវកម្ម។

លោក Kim Joo-hyeon ប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានអំពាវនាវដល់ប្រធានក្រុមហិរញ្ញវត្ថុ ឱ្យជួយរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

លោក​បាន​បន្ត​ថា​ “ទីផ្សារ​ហិរញ្ញវត្ថុ​កំពុង​បង្ហាញ​សញ្ញា​​ធ្លាក់​ចុះ​ ដោយសា​រ​វិធានការ​របស់​រដ្ឋាភិបាល ធនាគារ​កណ្តាល និង​អ្នក​ផ្តល់​កម្ចី​ពាណិជ្ជកម្ម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here