ប្រទេសចិន​បោះផ្សាយលក់មូលបត្រ​បំណុល​ជាង៧២៤ពាន់លាន​ដុល្លារអាមេរិកក្នុង​ខែ​កញ្ញា

ដោយ: លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីធនាគារកណ្តាលចិន បានបង្ហាញថា ការបោះផ្សាយលក់មូលបត្របំណុលសរុប នៅក្នុងប្រទេសចិនបានកើនលើសពី៥,២ពាន់ពាន់លានយ័ន (ប្រហែល៧២៤,៥៦ពាន់លានដុល្លារអាមេរិក) នៅក្នុងខែកញ្ញា ឆ្នាំ២០២២។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaនាថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស ការបោះពុម្ពមូលបត្របំណុលរតនាគារ មានចំនួនទឹកប្រាក់៩០៥,៨៧ពាន់លានយ័នកាលពីខែកញ្ញា ស្របពេលដែលមូលបត្របំណុលរដ្ឋបាលក្នុងស្រុក មានចំនួន៣០១,០៨ពាន់លានយន់។ នេះបើយោងតាមធនាគារប្រជាជនចិន។

នៅក្នុងខែកញ្ញា ការបោះពុម្ពមូលបត្របំណុលហិរញ្ញវត្ថុ បានឈានដល់៨៩២,៣១ពាន់លានយ័ន។ ចំណែកការបោះពុម្ពមូលបត្របំណុលសាជីវកម្ម បានកើនឡើងដល់១,១៧ពាន់ពាន់លានយ័ន។

ការបោះពុម្ពមូលបត្រ ដែលគាំទ្រដោយទ្រព្យសកម្ម មានចំនួន៤១,៦៩ពាន់លានយ័ន ខណៈដែលប័ណ្ណប្រាក់បញ្ញើអន្តរធនាគារមានចំនួនដល់ទៅ១,៨៣ពាន់ពាន់លានយ័ន។

ទិន្នន័យដដែលនេះបានបង្ហាញថា គិតត្រឹមដំណាច់ខែកញ្ញា មូលបត្របំណុល ដែលមិនទាន់ទូទាត់សង មានចំនួន១៤៣,៩ពាន់ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here