តម្លៃផ្ទះជួលក្នុងទីក្រុងសៀងហៃដាំក្បាល ស្របពេលពួកជនបរទេសសម្រុកចាកចេញពីទីក្រុងមួយនេះ

ដោយ:លាងហួរ

សៀងហៃ: តម្លៃផ្ទះជួលកំពុងដាំក្បាលចុះ នៅក្នុងទីក្រុងសៀងហៃ ដោយម្ចាស់ផ្ទះមួយចំនួនផ្តល់ការបញ្ចុះតម្លៃរហូតដល់២០ភាគរយ ស្របពេលក្រុមជនបរទេស និងកម្មករដែលមានប្រាក់ចំណូលខ្ពស់ បានសម្រុកចាកចេញពីទីក្រុងចំពេលមានវិធានការកូវីដសូន្យ។

តម្លៃផ្ទះជួលប្រចាំខែជាមធ្យម បានធ្លាក់ចុះ៥,៦ភាគរយក្នុងខែកញ្ញាមកត្រឹម១០២,៧១យ័ន(១៤,២ដុល្លារ) ក្នុង១ម៉ែត្រការ៉េ ចាប់ពីខែសីហា។ នេះបើយោងតាម creprice.cn ដែលជាអ្នកផ្តល់ទិន្នន័យឧស្សាហកម្មអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការគិតថ្លៃជួលជាមធ្យមអាចធ្លាក់ចុះ១ភាគរយ បន្ថែមទៀតដល់១០១,៥៩យ័ន ដោយផ្អែកលើការដកស្រង់ដោយផ្ទះល្វែង សម្រាប់ជួលចំនួន៥២.៦០០។

លោក You Liangzhou ម្ចាស់ទីភ្នាក់ងារអចលនទ្រព្យ Baonuo នៅទីក្រុងសៀងហៃ បាននិយាយថា ម្ចាស់ផ្ទះមានការខកចិត្តយ៉ាងខ្លាំងស្របពេលតម្រូវការលំនៅដ្ឋានបានដាំក្បាលចុះ។  ចំណែកឯផ្ទះ​ប្រណីតក៏គ្មានអ្នក​ជួល​ផងដែរ លុះ​ត្រា​តែ​ម្ចាស់​ផ្ទះ​យល់ព្រម​កាត់​បន្ថយ អត្រា​តម្លៃជួលយ៉ាង​ហោច​ណាស់២០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here