ក្រុមហ៊ុន Royal Railway Plc ក្លាយជាក្រុមហ៊ុនទី៨ដែលបានចុះបញ្ជីរលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ខ្លួន

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនThe Royal Railway Plc.បានក្លាយជាក្រុមហ៊ុនទី៨ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់ខ្លួន នៅលើទីផ្សារមូលបត្រកម្ពុជា(CSX)នៅថ្ងៃចន្ទនេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Railway Plc. បានមានប្រសាសន៍ក្នុងពិធីនេះនាព្រឹកថ្ងៃទី៣១ តុលាថា ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលចំនួន១០លាន ដែលបង្កើនចំនួន៤១ពាន់លានរៀល (ប្រហែល១០លានដុល្លារអាមេរិក) ក្នុងដំណាក់កាលដំបូង។

លោកបានថ្លែងថា “មូលបត្របំណុលទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើទំនើបកម្មខ្សែផ្លូវរថភ្លើង រទេះ និងក្បាលរថភ្លើង រួមទាំងឧបករណ៍ថ្មីដែលនឹងធ្វើឱ្យសេវាកម្មផ្លូវដែក កាន់តែទំនើបបន្ថែមទៀត”។លោកបានបញ្ជាក់ថា “ក្រោមមូលនិធិ​នេះ យើង​គ្រោងនឹង​ទិញ​រទេះភ្លើង ​ចំនួន១៣០គ្រឿង​ និង​ក្បាលរថភ្លើង​ចំនួន៤បន្ថែមទៀត”​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន បានដំណើរការផ្លូវដែកចំនួនពីរខ្សែ ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដោយខ្សែទី១ តភ្ជាប់ពីរាជធានីភ្នំពេ​ញ ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ និងខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។

យោងតាមប្រសាសន៍លោកគិត ម៉េងបានឱ្យដឹងថា ផ្លូវដែករបស់ប្រទេ​សកម្ពុជា បានចាប់ផ្តើមដំណើរការម្តងទៀតក្នុងឆ្នាំ ២០១០ ដោយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានវិនិយោគជាង១០០លានដុល្លារអាមេរិក។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្នរថភ្លើង​ដឹក​អ្នក​ដំណើរ និង​ដឹក​ជញ្ជូនបានបើកដំណើរការ​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​លើ​ខ្សែ​ទាំង​២។

អគ្គនាយកទីផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសា​សន៍ថា មូលបត្របំណុលសាជីវកម្មរបស់ក្រុមហ៊ុននេះ មានកាលកំណត់រយៈពេល១០ឆ្នាំ ជាមួយនឹងអត្រាប័ណ្ណបំណុល៧ភាគរយក្នុងមួយឆ្នាំ។

លោក​បាន​បន្ត​ថា​ “នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មីមួយ ​សម្រាប់​ផ្សារ​មូលបត្រ​កម្ពុជា​”។

រហូតមកដល់ពេលនេះ CSX បានទទួលក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៧ ក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន៩ និងក្រុមហ៊ុនមូលបត្របំណុលសាជីវកម្មចំនួន៨។

លោក ហុង សុខហួរបានមានប្រសាសន៍ថា គិត​មក​ដល់​ពេល​នេះ វិនិយោគិនប្រមាណ៣១.០០០​នាក់​ បាន​បើក​គណនី​ជួញដូរ​ នៅលើផ្សារមូលបត្រកម្ពុជា(CSX)៕
 

LEAVE A REPLY

Please enter your comment!
Please enter your name here