ប្រទេសថៃបោះទុនវិនិយោគជិត៣៧លានដុល្លារដើម្បីសាងសង់ រោងចក្រថាមពលកែច្នៃ

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិកររោងចក្រថាមពលជីវម៉ាសThachang Green Energy Plc (TGE)បានទទួលកិច្ចសន្យាសាងសង់រោងចក្រថាមពលកែច្នៃសំណល់ ទៅជាថាមពលតម្លៃ១,៤ពាន់លានបាត(ប្រហែល៣៦,៨លានដុល្លារ) ក្នុងខេត្តSamut Sakhonដើម្បីលើកកម្ពស់វិស័យថាមពលកកើតឡើងវិញ។

ក្រុមហ៊ុនបានឈ្នះការដេញថ្លៃ ដែលរៀបចំឡើងដោយការិយាល័យទីក្រុង Tajeen ដែលមានគម្រោងប្រើប្រាស់កាកសំណល់សហគមន៍ ដើម្បីច្នៃជាឥន្ធនៈ សម្រាប់រោងចក្រអគ្គិសនីនៅក្នុងតំបន់របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

TES TCN ដែលជាឈ្មោះរបស់រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតថាមពលចំនួន៩,៩មេហ្គាវ៉ាត់។

លោក Pongnarin Wansuwankul ប្រធានប្រតិបត្តិនៃក្រុមហ៊ុន TGE បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៥។

ក្រុមហ៊ុនTGEបានចុះកិច្ចសន្យាលក់អគ្គិសនី ចំនួន៨មេហ្គាវ៉ាត់ទៅឱ្យអាជ្ញាធរអគ្គិសនីខេត្ត (PEA)។

ចំណែក TES TCN គឺជាកិច្ចសន្យាថ្មីមួយ ក្នុងចំណោមកិច្ចសន្យាថ្មីចំនួន៤ ដែលផ្តល់ទៅឱ្យក្រុមហ៊ុនដោយស្ថាប័នរដ្ឋបាលមូលដ្ឋាន។ បច្ចុប្បន្ន​រោងចក្រផ្សេងទៀត ​ដែល​កំពុង​អភិវឌ្ឍ​គឺ​មាន​ទីតាំង​នៅក្នុង​ខេត្ត Chai Nat ខេត្តPrachin Buri និងខេត្តUbon Ratchathani ហើយរោងចក្រទាំងអស់នេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here