ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង៧លាននាក់ ក្នុងរយៈពេល១០ខែ

ដោយ: លាងហួរ

បាងកក: អាជ្ញាធរទេសចរណ៍ថៃ(TAT) បានប្រកាសថា ប្រទេសថៃបានកត់ត្រា ការមកដល់របស់ភ្ញៀវទេសចរបរទេស រហូតដល់ចំនួន៧,៣៥លាននាក់ បើគិតចាប់តាំងពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៦ខែតុលា ខណៈដែលវិស័យនេះ បានស្ទុះងើបឡើងវិញ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងនៃ ជំងឺកូវីដ១៩។

តាមរយៈសេចក្តីថ្លែងការ របស់អាជ្ញាធរទេសចរណ៍ថៃបានឱ្យដឹងថា ទីផ្សារភ្ញៀវទេសចរកំពូលទាំង៥ របស់ប្រទេសថៃ រួមមាន ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន១,២៥លាននាក់ ភ្ញៀវទេសចរឥណ្ឌាមាន៦៦១.៧៥១នាក់ ឡាវមាន៥៣៨.៧៨៩នាក់ ចំណែកឯភ្ញៀវទេសចរកម្ពុជាមាន៣៧៣.៨១១នាក់ និងភ្ញៀវទេសចរសិង្ហបុរីមាន៣៦៥.៥៩៣នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយក្រសួងហិរញ្ញវត្ថុថៃបានព្យាករណ៍ថា ការមកដល់នៃភ្ញៀវទេសចរបរទេស នឹងមានចំនួន១០,៣លាននាក់នៅឆ្នាំនេះ និង២១,៥លាននាក់នៅឆ្នាំ២០២៣។

រដ្ឋាភិបាលថៃបានប្រកាសនៅមុននេះថា ប្រទេសថៃគ្រោងរកចំណូលពីវិស័យទេសចរណ៍ ចំនួន៤០០ពាន់លានបាត (១០,៦ពាន់លានដុល្លារ) នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here